មនុស្ស ចំនួន៤០នាក់ ត្រូវបានរកឃើញថាអ្នកឆ្លង កូវីដ១៩ ថ្មី ក្នុងនោះ៣៨នាក់ ជាករណីឆ្លង សហគមន៍ក្នុង «ព្រឹត្តិការណ៍ ២០កុម្ភៈ»

ភ្នំពេញ៖ ក្រសួងសុខាភិបាល គិតត្រឹមម៉ោង៧.០០នាទីព្រឹក ថ្ងៃទី២៤ ខែកុម្ភ:​ ឆ្នាំ២០២១​នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៤០នាក់ថ្មីទៀត ដែលក្នុងនោះមាន ៣៨នាក់ ជាករណីឆ្លង​សហគមន៍ក្នុង «ព្រឹត្តិការណ៍២០កុម្ភៈ» នៅភ្នំពេញនិងខេត្តកណ្តាល​​ និងក្រុងព្រះសីហនុ ២នាក់ និង ២នាក់ជាករណីនាំចូលពីក្រៅប្រទេស និងមានជាសះ​ស្បេីយ​ ១នាក់ ​។

ដូច្នេះចំនួនករណីជំងឺកូវីដ​-១៩ សរុប​កេីន ​៦៣៣នាក់​​​​​​​​​​​​​​ ចំនួនសំរាកពេទ្យកេីន​ ១៥៧នាក់​​​​ និងចំនួនជាសះស្បេីយសរុប​កេីន ៤៧៦នាក់​​​​​​​​​​​​​​​​​ និងស្លាប់គ្មាន​ ។
សូមបងប្អូនបន្តប្រុងប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ព្រោះប្រទេសយេីងកំពុងរាត្បាតក្នុងសហគមន៍​ និងប្រទេសជិតខាងយេីង និងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡេីយ​ ត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ និងត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ។
ក្រសួងសុខាភិបាលយេីង បានសហការជាមួយនាយកដ្ឋាន (CDC)ធ្វេីតេស្តចំនួន​ ៤៦៤៤៨០ ស្មេីនឹង​ ២៧៦៤៧ ក្នុង១លាននាក់ ព័ត៌មានបន្ថែមសូមទាក់ទងលេខ​ 115 ។

អត្ថបទដែលជាប់ទាក់ទង