ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ផ្ញើសារឱ្យប្រជាពលរដ្ឋ ចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩
ភ្នំពេញ៖ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានផ្ញើសារឱ្យប្រជាពលរដ្ឋ ចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩។
តាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកនាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែតបានលើកឡើងថា «ក្នុងកាលៈទេសៈនៃការរីករាលដាលក្នុងសហគមន៍នៃជំងឺកូវីដ-១៩ នាពេលនេះ សូមបងប្អូនចូលរួមអនុវត្តនូវវិធានសុខាភិបាលក្នុងការទប់ស្កាត់ការឆ្លងនៃជំងឺកូវីដ-១៩ ដើម្បីការពារខ្លួនយើង គ្រួសារយើង និងសង្គមជាតិយើង ព្រោះការប្រយុទ្ធប្រឆាំងនិងជំងឺឆ្លងដ៏សាហាវនេះ គឺផ្តើមចេញពីខ្លួនយើង ដើម្បីការពារខ្លួនយើង និងអ្នកនៅជុំវិញខ្លួនយើង។