សម្តេចសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ផ្ញើរសារជូនបងប្អូនជនរួមជាតិបន្តការប្រុងប្រយ័ត្នខ្ពស់ចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩
សម្តេចសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានសរេសេរសារតាមរយៈបណ្តាញសង្គមថាសូមឲ្យបងប្អូនជនរួមជាតិបន្តការប្រុងប្រយ័ត្នខ្ពស់ និងចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩
ដោយក្នុងរយៈប៉ុន្មានថ្ងៃចុងក្រោយនេះ ប្រទេសយើងបានប្រឈមការឆ្លងជំងឺកូវីដ១៩ ក្នុងសហគមន៍ជាថ្មី ពិសេស នៅតាមរាជធានី ខេត្តមួយចំនួន ជាពិសេសនៅរាជធានីភ្នំពេញ និងខេត្តកណ្តាល និងបណ្តារ ខេត្តជាប់ព្រំដែនប្រទេសជិតខាង។ ក្នុងន័យនេះ សម្តេចសម្តេចអគ្គមហាពញាចក្រី ហេង សំរិន សូមអំពាវនាវដល់បងប្អូនជនរួមជាតិបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវរាល់វិធានការនានាដែលរាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាលបានដាក់ចេញ សំដៅការពារ និងបញ្ចៀសឱ្យផុតពីការឆ្លងរាលដាលកាន់តែធំឡើង ហើយដែលអាចបង្ករគ្រោះថ្នាក់កាន់តែធ្ងន់ធ្ងរដល់សុខភាពសាធារណៈ សេដ្ឋកិច្ច និងសង្គម នៃប្រទេសរបស់យើង។
ជាមួយគ្នានេះ សម្តេចសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ក៏សូមអំពាវដល់ប្រជាពលរដ្ឋដែលបានដឹងថាខ្លួនបានជាប់ពាក់ព័ន្ធនឹងករណីព្រឹត្តិការណ៍២០កុម្ភៈ សូមសហការជាមួយអាជ្ញារធរពាក់ព័ន្ធដោយចេញមកធ្វើតេស្ត និងធ្វើចត្តាឡីស័ក ដើម្បីទប់ស្កាត់កុំឲ្យបញ្ហានេះកាន់តែរីកធំឡើង ដែលជាលទ្ធផលគ្មាននរណាក្រៅពីសមាជិកគ្រួសារយើង បងប្អូនយើង និងសង្គមជាតិទេ ដែលអាចនឹងរងការខូចខាតដោយសារជំងឺកូវីដ-១៩នេះ។
ឆ្លៀតនៅក្នុងឱកាសនេះ សម្តេចសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ក៍សូមលើកទឹកចិត្តដល់សមាជិក សមាជិការដ្ឋសភាទំាងអស់ សូមចុះជាប់ជាមួយប្រជាពលរដ្ឋនិងមានកិច្ចសហការល្អជាមួយអាជ្ញាធរ ដើម្បីអប់រំ ផ្សព្វផ្សាយ បន្ថែមដល់ពលរដ្ឋអំពីជំងឺកូវីដ-១៩ និងអំពីវិធានការការពារ ជាពិសេសត្រូវត្រៀមលក្ខណៈអន្តរាគមន៍ឲ្យបានទាន់ពេលវេលា ជួយដល់ប្រជាពលរដ្ឋយើងនៅទូទំាងប្រទេសក្នុងគ្រាលំបាកនេះ។
សូមជនរួមជាតិ បានសមប្រកបតែពុទ្ធពរទំាង ៤ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កម្បីឃ្លៀងឃ្លាតឡើយ៕