Detail Top Banner

អាជ្ញាធរស្រុកកៀនស្វាយទុកពេលឲ្យពលរដ្ឋ៤ថ្ងៃរុះរើសំណង់រំលោភផ្លូវសាធារណៈ

អាជ្ញាធរស្រុកកៀនស្វាយនៅថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២០នេះ បានលិខិតមួយ ដាក់ឱសានុវាទឲ្យប្រជាពលរដ្ឋ ដែលរស់នៅតាមផ្លូវជាតិលេខ ១ ផ្លូវលេខ១១០ ផ្លូវលេខ ១១៦ និងផ្លូវបេតុងចូលផ្សារ រមណីយដ្ឋាន និងផ្លូវនានាក្នុងភូមិសាស្ត្រស្រុកកៀនស្វាយ ដែលបានសាងសង់ សំណង់ និងលក់ដូរប៉ះពាល់ដល់ផ្លូវសាធារណៈ ការចាក់សាប ឬបេតុងលើគម្របលូជាដើម។

អភិបាលស្រុកកៀនស្វាយ លោក អ៊ូ ឈាង បង្គាប់ឲ្យអ្នកដែលដឹងខ្លួន ត្រូវកាត់សំយាបដែលធ្វើហួសលយក្របលើផ្លូវឲ្យនៅសល់ត្រឹមម៉ាត់លូចូលផ្លូវមុខផ្ទះ ដោយទុកពេលឲ្យ៤ថ្ងៃចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៨ ដំណាច់ខែកុម្ភៈនេះ៕

អត្ថបទដែលជាប់ទាក់ទង