ជាង ១ឆ្នាំ​នេះ រាជរដ្ឋាភិបាល​បាន​ចំណាយ​ទឹកប្រាក់​សរុប​ចំនួន ៩២២ប៊ីលាន​រៀល ឬ ស្មើ​នឹង​ទឹកប្រាក់​ចំនួន ២៣០លាន​ដុល្លារ តាំង​ពី​អនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រី​ក្រ

ជាង ១ឆ្នាំ​នេះរាជរដ្ឋាភិបាល​បាន​ចំណាយ​ទឹកប្រាក់​សរុប​ចំនួន ៩២២ប៊ីលាន​រៀល ឬ ស្មើ​នឹង​ទឹកប្រាក់​ចំនួន ២៣០លាន​ដុល្លារ តាំង​ពី​អនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រី​ក្រ និង​ងាយ​រង​គ្រោះ​អំឡុង​ជំងឺ​កូវីដ-១៩ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ក្រសួង​សង្គមកិច្ច អតីយុទ្ធជន និង​យុវនីតិសម្បទា។
នៅ​ក្នុង​ការ​ចុះ​ផ្សាយ​ជា​សេចក្ដីជូនដំណឹង​នោះ​បានឲ្យ​ដឹង​ថា ជាង ៧០ម៉ឺន​គ្រួសារ​ទាំង​ប្រភេទ​ក្រីក្រ​ទី១ និង​ទី២ បាន​ទទួល​ការ​ឧបត្ថម្ភ​នេះ ដោយ​ក្នុង​នោះ​ច្រើន​ជាង​ពាក់​កណ្ដាល​នៅ​តាម​ទីជនបទ។
សូម​ជម្រាប​ផង​ដែរ​ថា កម្មវិធី​ចែក​សាច់ប្រាក់​ជូន​ជន​ក្រីក្រ​នេះ ត្រូវ​បាន​ចាប់​ផ្ដើម​អនុវត្ត​តាំង​ពី​ខែ​មិថុនា ឆ្នាំ២០២០ ហើយ​មក​ទល់​ពេល​នេះ​អនុវត្ត​បាន ៤ជុំ និង​ ៨លើក​ហើយ៕ by Chenda Poutthi
អត្ថបទដែលជាប់ទាក់ទង