ក្រសួងសុខាភិបាលប្រកាសពីមានករណីវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ៤៤នាក់ និងមិនមានអ្នកជាសះស្បេីយ
គិតត្រឹមវេលាម៉ោង៧.០០នាទីព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានបន្តប្រកាសពីការរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន ៤៤នាក់ ក្នុងនោះមាន ៤០នាក់ជាករណីឆ្លងក្នុងសហគមន៍នៃ «ព្រឹត្តិការណ៍២០កុម្ភៈ» និង ៤នាក់ជាករណីធ្វើដំណើរមកពីក្រៅប្រទេស។
ក្រសួងសុខាភិបាលបានបញ្ជាក់ថា អ្នកដែលឆ្លងក្នុងសហគមន៍៤០នាក់នេះ មានជនជាតិចិនចំនួន ៣១នាក់ ជនជាតិវៀតណាមចំនួន ៦នាក់ ជនជាតិខ្មែរ ២នាក់ និងជនជាតិម៉ាឡេស៊ីម្នាក់។
សម្រាប់អ្នកដំណើរមកពីក្រៅប្រទេសដែលរកឃើញឆ្លងកូវីដ១៩ វិញមានជនជាតិខ្មែរម្នាក់ ដែលជាបម្រើការនៅអង្គការសហប្រជាជាតិ (កងទ័ពមួកខៀវ UN) ជនជាតិឥណ្ឌូនេស៊ីម្នាក់ និងជនជាតិចិន២នាក់។
សូមជម្រាបថា គិតត្រឹមម៉ោង៧.០០នាទីព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១នេះកម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ៧៤១នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៤៧៧នាក់ និងអ្នកជំងឺចំនួន ២៦២នាក់ កំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យ ៖