ក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនព័ត៌មានថា មានករណីវិជ្ជមានកូវីដ-១៩ថ្មី២៦នាក់ និងមិនមានអ្នកជាសះស្បើយនោះទេ
ភ្នំពេញ៖ ក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនព័ត៌មានថា មានករណីវិជ្ជមានកូវីដ-១៩ថ្មី២៦នាក់ និងមិនមានអ្នកជាសះស្បើយនោះទេ ករណីវិជ្ជមានខាងលើ សុទ្ធបានជាប់ទាក់ទងនឹង «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ»។
តាមក្រសួងសុខាភិបាល រហូតមកដល់ពេលនេះ បានរកឃើញអ្នកឆ្លងវីរុសកូវីដ១៩សរុប ៧៦៦ករណី ក្នុងនោះអ្នកជំងឺ ៤៧៧នាក់ បានជាសះស្បើយ និងកំពុងសម្រាកព្យាបាល ២៨៧នាក់។
ជាមួយគ្នានោះ «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» ក្រសួងសុខាភិបាល បានរកឃើញករណីឆ្លងថ្មីកើនដល់ ២៥៩នាក់ ក្នុងនោះ មានប្រុស១៣១នាក់ និងស្រី១២៨នាក់ផងដែរ៕