ក្រុមការងារទទួល និងដឹកជញ្ជូនប្រជាពលករខ្មែរ ដែលបានវិលត្រឡប់មកពីប្រទេសថៃ របស់រដ្ឋបាលខេត្ត

ខេត្តសៀមរាប៖ នៅថ្ងៃសៅរ៍ ទី២៧ ខែកុម្ភ: ឆ្នាំ២០២១ នេះ បានរាយការណ៍ឱ្យដឹងថា មានប្រជាពលករខ្មែរ ដែលវិលត្រឡប់មកពីប្រទេសថៃ គិតត្រឹមម៉ោង ០៦៖០០នាទីល្ងាច ដែលចូលមកតាមច្រកអន្តរជាតិប៉ោយប៉ែត, ច្រករបៀងអូរបីជាន់ និងច្រករបៀងម៉ាឡៃ ខេត្តបន្ទាយមានជ័យ, ច្រកអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ និងច្រកដូង ស្រុកកំរៀង ខេត្តបាត់ដំបង សម្រាប់ខេត្តសៀមរាប សរុបចំនួនមក ៥៤នាក់ ស្រី ២៧នាក់ ក្នុងនោះកុមារា នាក់ ២កុមារី ៥នាក់ មានដូចខាងក្រោម៖
១- សម្រាប់ច្រកអន្តរជាតិប៉ោយប៉ែត៖ ចំនួន ០០នាក់ ស្រី ០០នាក់ កុមារា ០០នាក់ កុមារី ០០នាក់។
២- សម្រាប់ច្រករបៀងអូរបីជាន់៖ ចំនួន ៣៣នាក់ ស្រី ១៩នាក់ កុមារា ២នាក់ កុមារី ៥នាក់។
៣- សម្រាប់ច្រករបៀងម៉ាឡៃ៖ ចំនួន ៣នាក់ ស្រី ១នាក់ កុមារា ០០នាក់ កុមារី ០០នាក់។
៤- សម្រាប់ច្រកអន្តរជាតិអូរស្មាច់÷ ចំនួន ១៧នាក់ ស្រី ៧នាក់ កុមារា ០០នាក់ កុមារី ០០នាក់។
៥- ច្រកដូង ស្រុកកំរៀង÷ ចំនួន ០០នាក់ ស្រីចំនួន ០០នាក់ កុមារាចំនួន ០០នាក់ កុមារីចំនួន ០០នាក់។
សូមបញ្ជាក់៖ ពួកគាត់ទាំង ៥៤នាក់ ត្រូវបានក្រុមការងារគ្រូពេទ្យដាក់មណ្ឌលចត្តាឡីស័ក នៅសាលារៀន និងវិទ្យាល័យនានា ក្នុងខេត្តបន្ទាយមានជ័យចំនួន ៣៧នាក់ ខេត្តបាត់ដំបង ចំនួន ០០នាក់ និងឧត្តរមានជ័យចំនួន ១៧នាក់ ដើម្បីធ្វើការពិនិត្យសុខភាព និងយកសំណាក់៕ប្រភព: រដ្ឋបាលខេត្ត
អត្ថបទដែលជាប់ទាក់ទង