Detail Top Banner

លោកជំទាវ ឱ វណ្ណឌីន “បច្ចុប្បន្ននេះ​ កម្ពុជា​ ស្ថិតនៅក្នុងស្ថានភាពចម្លងជាចង្កោមៗរាយប៉ាយតាមកន្លែងនិមួយៗ​ ហេីយ​ វ៉ាក់សាំងកូវីដ-១៩​ តែមួយមុខ​ មិនមែនជាដំណោះស្រាយមាសសម្រាប់ទប់ទល់ឆ្លេីយតបទៅនឹងការរាតត្បាតជំងឺកូវីដ-១៩​ នោះឡេីយ”

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងសុខាភិបាល លោកជំទាវ ឱ វណ្ណឌីន សូមអរគុណនូវការលេីកឡេីងរបស់បណ្ឌិត​ ឆេង​ គឹមឡុង​ អនុប្រធានទីពីរនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី ស្តីពីជម្រុញរាជរដ្ឋាភិបាល​ ពន្លឿនការចាក់វ៉ាក់សាំងនៅចំពោះមុខការរាតត្បាតជំងឺកូវីដ-១៩​។ ប៉ុន្តែសូមកុំភ្លេចថា​ បច្ចុប្បន្ននេះ​ កម្ពុជា​ ស្ថិតនៅក្នុងស្ថានភាពចម្លងជាចង្កោមៗរាយប៉ាយតាមកន្លែងនិមួយៗ​ ហេីយ​ វ៉ាក់សាំងកូវីដ-១៩​ តែមួយមុខ​ មិនមែនជាដំណោះស្រាយមាសសម្រាប់ទប់ទល់ឆ្លេីយតបទៅនឹងការរាតត្បាតជំងឺកូវីដ-១៩​ នោះឡេីយ។ ការវ៉ៃឈ្នះកូវីដ-១៩​ នៅពេលនេះ​ មិនមែនរំពឹងលេីតែវ៉ាក់សាំងមួយមុខប៉ុណ្ណោះទេ។
វិធានការរួមគ្នា​ មាន​ ៣ការពារ​ +​ ៣កុំ​ +​ ចាក់វ៉ាក់សាំង​កូវីដ-១៩​ =​ បង្កេីតបាននូវកងការពារដ៏រឹងមាំសម្រាប់បុគ្គល​ ក្នុងការការពារពីភាពធ្ងន់ធ្ងរសុខភាពដែលអាចកេីតមានឡេីងពីការវ៉ៃលុករបស់វីរុស​កូវីដ-​១៩​ និងកាត់បន្ថយបាននូវបន្ទុកចូលសម្រាកពេទ្យផង​ និងកាត់បន្ថយបានជាអតិប្បរិមានូវការកេីតជំងឺនេះក្នុងសហគមន៍ផង។
ដូច្នេះ​ ការចាក់វ៉ាក់សាំង​ ក៏កំពុងតែធ្វេី​ជាបន្តបន្ទាប់​ ( អាស្រ័យលេីចំនួនវ៉ាក់សាំងដែលមានបច្ចុប្បន្ន)​ គួបគ្នាជាមួយនិងការអនុវត្តវិធានការ​ ៣ការពារ​ និង​៣កុំ​ ដេីម្បីឆ្លេីយតបនៅក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩​ នេះ។
សូមបងប្អូនប្រជាពលរដ្ឋបន្តអនុវត្តន៍វិធានការខាងលេី​ ទោះជាមិនទាន់ដល់វេនចាក់វ៉ាក់សាំងក៏ដោយ​ (សូមអធ្យាស្រ័យដោយវ៉ាក់សាំងទទួលបានមានកម្រិតចំនួន)​ ក៏មិនត្រូវរងចាំតែវ៉ាក់សាំង​ ហេីយភ្លេចខ្លួន​ ឫមិនបានអនុវត្តន៍វិធានការការពារខ្លួន​ ៣ការពារ​ និង​ ៣កុំ​ នោះឡេីយ។ មានតែ​ ៣ការពារ​ និង​ ៣កុំ​ ដែលជួយលោកអ្នកបានរួចផុតពីការចម្លងវីរុសកូវីដ-១៩​ ហេីយដល់វេនចាក់វ៉ាក់សាំង​ សូមស្ម័គ្រចិត្តទីចាក់​ ដេីម្បីសុខភាពផ្ទាល់ខ្លួន​ សុខភាពក្រុមគ្រួសារ​ខ្លួន​ និងសុខភាពសហគមន៍របស់ខ្លួនផងដែរ។
សូមអរគុណ!!
អត្ថបទដែលជាប់ទាក់ទង