Detail Top Banner

មនុស្ស៦នាក់ សង្ស័យថាឆ្លងជម្ងឺកូវីដ.១៩ ត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃ នៅសណ្ឋាគារមេគង្គ

ខេត្តកំពង់ចាម៖ នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ ក្នុងភូមិទី១០ ឃុំព្រែកតានង់ ស្រុកកោះសូទិន ខេត្តកំពង់ចាម ករណីពាក់ព័ន្ធនិងព្រឹត្តិការណ៍ ២០កុម្ភៈ ដោយបងប្អូនប្រជាពលរដ្ឋនៅភ្នំពេញ បានធ្វើតេស្ត មានមុខសញ្ញាវិជ្ជមាន​កូវីត-១៩ បានមកពិធីមង្គលការ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ ដោយអង្គុយរួមតុជាមួយក្នុងពេលហូបអាហារអាពាហ៍ពិពាហ៍មួយកន្លែង ដែលមានឈ្មោះដូចខាងក្រោម ៖
១. ឈ្មោះ ថន ស៊ាងហេង ភេទស្រី អាយុ៣១ឆ្នាំ
២. ឈ្មោះ ហែង គីមហ័ង ភេទស្រី អាយុ៤ឆ្នាំ
៣. ឈ្មោះ ហេង គីមស៊ូ ភេទប្រុស អាយុ១១ឆ្នាំ
៤. ឈ្មោះ វ៉ន សោភ័ណ្ឌ ភេទប្រុស អាយុ៤៩ឆ្នាំ
៥. ឈ្មោះ ហ៊ុន សេងហ៊ន់ ភេទស្រី អាយុ៤៨ឆ្នាំ
៦. ឈ្មោះ រឿន ស៊ីហ័រ ភេទស្រី អាយុ៦ឆ្នាំ
អ្នកទាំង៦នាក់ខាងលើនេះ ទីលំនៅភូមិទី១០ ឃុំព្រែកតានង់ នៅថ្ងៃទី២២ ខែកុម្ភៈ ដែលបានទៅយកវត្ថុសំណាក នៅមណ្ឌលសុខភាព ឃុំស្វាយសាច់ភ្នំ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម រួចបញ្ជួនឈ្មោះខាងលើតាមរថយន្តពេទ្យ ទៅធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃ នៅសណ្ឋាគារមេគង្គ ខេត្តកំពង់ចាម ៕
អត្ថបទដែលជាប់ទាក់ទង