Detail Top Banner

ក្ក្តៅៗ មុន​នេះបន្តិច មានករណីឧក្រិដ្ឋជន ៤នាក់ ចូលប្លន់ក្នុងផ្ទះមួយកន្លែងនៅបុរីអង្គរភ្នំពេញ

ភ្នំពេញ៖ បឋម មុននេះបន្តិច មានករណីឧក្រិដ្ឋជន ៤នាក់ បានចូលប្លន់ក្នុងផ្ទះមួយកន្លែងនៅបុរីអង្គរភ្នំពេញ ដោយរៀបផែនការជម្រិតយកប្រាក់ ១លានដុល្លារជាមុន ទើបប្លន់សម្លាប់ម្ចាស់ផ្ទះទាំងប្តីប្រពន្ធ និងកូនឈ្នួល ២នាក់ ជាក្រោយ តែត្រូវសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញដឹកនាំដោយ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ទាល់ បើកប្រតិបត្តិការចុះបង្ក្រាបក្រុមឧក្រិដ្ឋជនទាំងនោះ ដែលក្នុងករណីប្លន់នេះ ឧក្រិដ្ឋជនទាំង ៤នាក់ បានប្រើប្រាស់កាំភ្លើងវែងAK ១ដើម និងកាំភ្លើងខ្លី ២ដើម បាញ់ស្រោចមកលើកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ហើយកម្លាំងអាវុធហត្ថបានប្រើសិទ្ធិការពារខ្លួន បាញ់តបតត្រឡប់ទៅវិញ បណ្តាលឲ្យក្រុមឧក្រិដ្ឋជនទាំង ៤នាក់ ស្លាប់នៅនឹងកន្លែង។ ដោយ​:សេងហុង​ ប្រភព​ #PhnomPenhGRK

 

 

អត្ថបទដែលជាប់ទាក់ទង