Detail Top Banner

ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ីង ប៊ុន​ហៀ​ង អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេ​បញ្ជាការដ្ឋានអង្គរក្ស បាន​បដិសេធ​និង​ច្រានចោល​ចំពោះ​ព័ត៌មានក្រុម​ឧក្រិដ្ឋជន​ជម្រិត​ទារប្រាក់ ថាជា​មន្ត្រី​នៅ​បញ្ជាការដ្ឋាន​អង្គរក្ស

ភ្នំពេញ៖ នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៉ីង ប៊ុន​ហៀ​ង អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេ​បញ្ជាការដ្ឋានអង្គរក្ស បាន​បដិសេធ​និង​ច្រានចោល​ចំពោះ​ព័ត៌មាន​ដែល​បាន​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា ជនល្មើស​ដែល​កងកម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាញ់សម្លាប់​នៅក្នុង​ប្រតិបត្តិ​ការបង្ក្រាប​ក្រុម​ឧក្រិដ្ឋជន​ជម្រិត​ទារប្រាក់ ១​លាន​ដុល្លារ ពី​ជនរងគ្រោះ​នៅក្នុង​ភូមិគ្រឹះ ក្នុង​បុរី​អង្គរ​ភ្នំពេញ ក្នុងភូមិ​បន្លា​ស្អិត សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ គឺជា​មន្ត្រី​នៅ​បញ្ជាការដ្ឋាន​អង្គរក្ស គឺ​មិនមែនជា​ការពិត​នោះទេ និង​មិនមាន​ឈ្មោះ​នៅក្នុង​បញ្ជី​អង្គរក្ស​ទេ​។​

ការបដិសេធ​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កបាន​បង្ហោះ​រូបភាព​បុរស​ម្នាក់​ស្លៀក​ឯកសណ្ឋាន​ពាក់​ប៉ា​រ៉ា និង​កាត​សម្គាល់​ខ្លួន ដោយបាន​ភ្ជាប់​រូបភាព​ជនល្មើស​ម្នាក់​ដែល​កងរាជអាវុធហត្ថ​បាញ់សម្លាប់​។​ ​នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៉ីង ប៊ុន​ហៀ​ង បាន​មានប្រសាសន៍ប្រាប់​ថា “​រូបភាព​នេះ អត់​មានឈ្មោះ​នៅក្នុង​បញ្ជី​អង្គរក្ស​ទេ ភាគច្រើន​ប័ណ្ណ​ពាក់​ករ​របស់​បញ្ជាការ​ដ្ឋា​ន​អង្គរក្ស គឺមាន​លេខ​កូដ​ត្រឹមត្រូវ មាន​បញ្ជីស្នាម​ត្រឹមត្រូវ ហើយ​ការធ្វើ​កាតនេះ គឺ​ក្លែងក្លាយ ពីព្រោះ​ខាង​ខ្ញុំ​មាន​លក្ខណៈពិសេស​សម្គាល់​ខាង​ខ្ញុំ ហើយ​អត់​មាន​ពាក់ព័ន្ធ​ជាមួយ​បញ្ជាការដ្ឋាន​អង្គរក្ស ហើយ​បើ​ធ្វើ​ចឹ​ង​មែន​គេ​បាញ់ចោល​ល្អ​ហើយ​”​ ។​ ​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បើក​ប្រតិបត្តិ​ការបង្ក្រាប​ក្រុម​ឧក្រិដ្ឋជន​ជម្រិត​ទារប្រាក់ ១​លាន​ដុល្លារ ពី​ជនរងគ្រោះ​នៅក្នុង​បុរី​អង្គរ​ភ្នំពេញ ក្នុងភូមិ​បន្លា​ស្អិត សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង​ ១១​ព្រឹកមិញ ​ថ្ងៃទី​១ ខែមីនា ឆ្នាំ​២០២១នេះ​។ នៅក្នុង​ប្រតិបត្តិ​ការបង្ក្រាប​ក្រុម​ឧក្រិដ្ឋជន​បាន​បាញ់ប្រហារ​មកលើ​កម្លាំង​អាវុធហត្ថ ដោយ​ប្រើ​សិទ្ធិ​ការពារ​ខ្លួន​កម្លាំង​អាវុធហត្ថ​បាន​បាញ់​តបត​ទៅលើ​ក្រុម​ឧក្រិដ្ឋជន​បណ្តាល​ឲ្យ​ស្លាប់​ចំនួន ៤​នាក់​​ ជនរងគ្រោះ​នៅក្នុង​ផ្ទះ​វិឡា​ក្នុង​បុរី​អង្គរ​ភ្នំពេញ ត្រូវបាន​រំដោះ​ចេញពី​កន្លែងកើតហេតុ​ដោយ​សុវត្ថិភាព​។​ ប្រតិបត្តិ​ការបង្ក្រាប​ក្រុម​ឧក្រិដ្ឋជន គឺ​ដឹកនាំ​បញ្ជា​ផ្ទាល់​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​។​ តាម​ព័ត៌មាន​បឋម គឺ​ក្រុម​ឧក្រិដ្ឋជន​ទាំង ៤​នាក់ បាន​ចូល​ប្លន់​ក្នុងផ្ទះ​មួយកន្លែង​នៅ​បុរី​អង្គរ​ភ្នំពេញ ដែលជាលក្ខណៈរៀប​ផែនការ​ជម្រិត​យកប្រាក់ ១​លាន​ដុល្លារ​ជាមុន ទើប​ប្លន់​សម្លាប់​ម្ចាស់ផ្ទះ​ទាំង​ប្តី​ប្រពន្ធ​ និង​កូនឈ្នួល​ ២​នាក់ ជា​ក្រោយ ប៉ុន្តែ​មិនបាន​សម្រេច​។​ ក្រុម​ឧក្រិដ្ឋជន​បាន​ប្រើប្រាស់​កាំភ្លើង​វែង AK ១​ដើម និង​កាំភ្លើងខ្លី ២​ដើម បាន​បើ​ការបាញ់ប្រហារ​មកលើ​ក​ម្លាំ​ង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ហើយ​កម្លាំង​អាវុធហត្ថ​បាន​ប្រើ​សិទ្ធិ​ការពារ​ខ្លួន បាញ់​តបត​ត្រឡប់​ទៅវិញ បណ្តាល​ឲ្យ​ក្រុម​ឧក្រិដ្ឋជន​ទាំង​ ៤​នាក់ ស្លាប់​នៅនឹងកន្លែង​។

ក្នុងចំណោម​ឧក្រិដ្ឋជន​ទាំង ៤​នាក់ គឺមាន​ម្នាក់​ ជា​អ្នកបើកបររថយន្តរបស់​ម្ចាស់ផ្ទះ​ផ្ទាល់​ ​ជនរងគ្រោះ​ឈ្មោះ ម៉ៅ ហួរ អាយុ៥៨​ឆ្នាំ ជា​អតីត​ប្រធាន​សាខា​អគ្គីសនី​ខេត្តកំពង់ចាម​ ​ចំណែក​ក​ក្រុម​ឧក្រិដ្ឋជន​ដែល​បាញ់សម្លាប់ មិនត្រូវ​បានបង្ហាញ​អត្តសញ្ញាណ​នៅឡើយ​ទេ​៕ by CEN

អត្ថបទដែលជាប់ទាក់ទង