Detail Top Banner

លោក​វរសេនីយ៍ឯក​ ឈឿង​ គឹមសុង​ នាយការិយាល័យ​ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល និងលោក​វរសេនីយ៍ឯក​ លក​ ញ៉ាវ​ បាន​ចុះ​ប្រតិបត្តិការ​ ឃាត់ខ្លួនជនកាច់សោរ​យក​ម៉ូតូ​មួយ​គ្រឿង​ តាមសាលដីកា បញ្ជូនទៅខេត្តបាត់ដំបង

​ខេត្តកំពត៖ ដោយ​អនុវត្តន៍​តាម​ការ​ណែនាំ​បញ្ជា​ផ្ទាល់​ពី​ ឯកឧត្ដម​ ឧត្ដមសេនីយ៍​ទោ​ សាត​ គឹមសាន​ ស្នងការ​ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ ក៏ដូចជា​ លោក​ វរសេនីយ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរង​ ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ​ និង​មាន​ការ​សម្របសម្រួល​ទៅលេី​នីតិវិធី​ពី​ ឯកឧត្ដម​ គឺ​ ប៊ុណ្ណារ៉ា​ ព្រះរាជអាជ្ញា​ នៃ​អយ្យការ​អមសាលា​ដំបូង​ខេត្ត​បាត់ដំបង​ ។
នៅ​ថ្ងៃទី​២៧​ ខែ​កុម្ភៈ​ ឆ្នាំ​២០២១​ នៅ​ចំណុច​ភូមិ​ទូកមាស​ ឃុំ​ទូកមាស​ខាងលិច​ ស្រុក​បន្ទាយមាស​ ខេត្ត​កំពត​ លោក​វរសេនីយ៍ឯក​ ឈឿង​ គឹមសុង​ នាយការិយាល័យ​ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ បាន​ដឹកនាំ​កម្លាំង​ការិយាល័យ​ជំនាញ​ និង​ក្រុម​អន្តរាគមន៍​ បង្ការ​បង្ក្រាប​ ចុះសហការ​ជាមួយ​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ នៃ​ស្នងការ​នគរបាល​ខេត្ត​កំពត​ ដែល​ដឹកនាំ​ដោយ​ លោក​វរសេនីយ៍ឯក​ លក​ ញ៉ាវ​ បាន​ចុះ​ប្រតិបត្តិការ​ អនុវត្តន៍​តាម​ដីកាបញ្ជា​ឲ្យ​ចូល​ខ្លួន​ លេខ​ ០៩​ អ.យ​ របស់​លោក​ គឺ​ ប៊ុណ្ណារ៉ា​ តំណាង​អយ្យការ​ នៃ​អយ្យការ​អមសាលា​ដំបូង​ខេត្ត​បាត់ដំបង​ បាន​បញ្ជា​ឲ្យ​ ជនសង្ស័យ​ ឈ្មោះ​ នាក់​ ចន្ធូ​ ហៅ​ ធូ​ ភេទប្រុស​ ថ្ងៃ​ខែ​ឆ្នាំ​កំណើត​ ១១​ ខែ​កញ្ញា​ ឆ្នាំ​១៩៦៦​ ទីកន្លែង​កំណើត​ ភូមិ​ព្រៃ​ស្រឡៅ​ ឃុំ​ត្រពាំងសាលា​ ស្រុក​បន្ទាយមាស​ ខេត្ត​កំពត​ បច្ចុប្បន្ន​មាន​ទី​លំនៅ​ ភូមិ​ទូកមាស​ ឃុំ​ទូកមាស​ខាងលិច​ ស្រុក​បន្ទាយមាស​ ខេត្ត​កំពត​ ដែល​ពាក់ព័ន្ធ​ នឹង​ករណី​ លួច​មាន​ស្ថានទម្ងន់​ទោស​ (​កាច់សោរ​យក​ម៉ូតូ​ )​ មួយ​គ្រឿង​ម៉ាក​ ហុងដា​ឌ្រីម​ សេ​ ១២៥​ ពណ៌​ខ្មៅ​ ស៊េរីឆ្នាំ​ ២០១៩​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 1HM-7683​ នៅ​ចំណុច​ផ្សារ​ឈេីទាល​ ស្ថិតក្នុងភូមិ​ឈេីទាល​ ឃុំ​ឈេីទាល​ ស្រុក​បាណន់​ ខេត្ត​បាត់​ដំបង​ កាលពី​ថ្ងៃទី​០៩​ ខែ​ កុម្ភៈ​ ឆ្នាំ​២០២១​ វេលាម៉ោង​ ០៨:៣០​នាទី​ ដែល​ជា​របស់​ជនរងគ្រោះ​ឈ្មោះ​ មឿត​ សា​មៀង​ មាន​ទីលំនៅ​ភូមិ​កំពង់​ស្រមរ​ ឃុំ​ឈេីទាល​ ស្រុក​បាណន់​ ខេត្ត​បាត់​ដំបង​ ។
បច្ចុប្បន្ន​កម្លាំង​យេីង​កំពុង​តែ​ធ្វេីការ​នាំខ្លួន​ជនសង្ស័យ​ខាងលេី​ទៅ​ស្នងការដ្ឋាន​នគរបាលខេត្ត​បាត់ដំបង​ ចាត់ការ​បន្ត​តាម​នីតិវិធី​ ៕ by Srun Mengleng Pailin
អត្ថបទដែលជាប់ទាក់ទង