ក្រសួងសុខាភិបាល ប្រកាសពីការរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ២៤នាក់ ឆ្លងសហគមន៌នៅភ្នំពេញ ៦នាក់ ក្រុងព្រះសីហនុ ១៧នាក់ ខេត្តកណ្តាល ១នាក់
គិតត្រឹមវេលាម៉ោង ០៨:០០នាទីព្រឹក ថ្ងៃទី២ ខែមិនា ឆ្នាំ២០២១ ក្រសួងសុខាភិបាល ប្រកាសពីការរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ២៤នាក់ (ករណីឆ្លងសហគមន៌នៅភ្នំពេញ ៦នាក់ ក្រុងព្រះសីហនុ ១៧នាក់ ខេត្តកណ្តាល ១នាក់) និងមិនមានជាសះស្បេីយទេ ក្នុងនោះនៅរាជធានីភំ្នពេញ ៦នាក់ ខេត្តព្រះសីហនុ ១៧នាក់។
ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប កេីន៨៤៤នាក់ ចំនួនសំរាកពេទ្យកេីន ៣៦៦នាក់ និងចំនួនជាសះស្បេីយសរុប ៤៧៨នាក់ដដែល និងស្លាប់គ្មាន ។
សូមបន្តអនុវត្តអនាម័យជាប់ជាប្រចាំ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា និងត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។
ព័ត៌មានបន្ថែមសូមទាក់ទងលេខ 115។