ក្រសួងសុខាភិបាលប្រកាសពីការរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ៣៤នាក់ ឆ្លងសហគមន៌នៅភ្នំពេញ ២២នាក់ ក្រុងព្រះសីហនុ ១០នាក់ ខេត្តស្វាយរៀង ២នាក់ និងមានជាសះស្បេីយ ៤នាក់
គិតត្រឹមវេលាម៉ោង ០៩:០០ព្រឹក ថ្ងៃទី៣ ខែមិនា ឆ្នាំ២០២១ ក្រសួងសុខាភិបាលប្រកាសពីការរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ៣៤នាក់ (ករណីឆ្លងសហគមន៌នៅភ្នំពេញ ២២នាក់ ក្រុងព្រះសីហនុ ១០នាក់ ខេត្តស្វាយរៀង ២នាក់) និងមានជាសះស្បេីយ ៤នាក់។
ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប កេីន ៨៧៨នាក់ ចំនួនសំរាកពេទ្យកេីន ៣៩៦នាក់ និងចំនួនជាសះស្បេីយសរុប ៤៨២នាក់ និងស្លាប់គ្មាន កម្មករចំនួន ៧១៦នាក់ ដែលបានប៉ះពាល់ផ្ទាល់និងប្រយោលជាមួយស្រ្តី អាយុ៤៨ឆ្នាំ កម្មករបំរេីការងារ រោងចក្រ Y.W នៅព្រែកជ្រៃដែលគាត់មានវិជ្ជមានកូវីដ.១៩ គឺអវិជ្ជមានទាំងអស់ ត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា និងត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។
យេីងបានធ្វេីតេស្តចំនួន ៥០២៥៥៥ ស្មេីនឹង ២៩៩១៣ ក្នុង១លាននាក់ ព័ត៌មានបន្ថែមសូមទាក់ទងលេខ 115 ។