ក្រសួងសុខាភិបាលនៃកម្ពុជា ប្រកាសពីការរកឃេីញករណីជំងឺកូវីដ-១៩​ សរុបចំនួន​ ២១នាក់​ ឆ្លងសហគមន៌​ទាំងអស់​ (ភ្នំពេញ ១១​នាក់​ ក្រុងព្រះសីហនុ​ ១០នាក់​)​ និងមានជាសះស្បេីយ​ ២នាក់

គិតត្រឹមវេលាម៉ោង​ ០៧:៣០​នាទីព្រឹក​ ថ្ងៃទី០៦ ខែមិនា ឆ្នាំ២០២១​ ក្រសួងសុខាភិបាលនៃកម្ពុជា ប្រកាសពីការរកឃេីញករណីជំងឺកូវីដ-១៩​ សរុបចំនួន​ ២១នាក់​ ឆ្លងសហគមន៌​ទាំងអស់​ (ភ្នំពេញ ១១​នាក់​ ក្រុងព្រះសីហនុ​ ១០នាក់​)​ និងមានជាសះស្បេីយ​ ២នាក់ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប​ កេីន​៩៥៣នាក់​​​​​​​​​​​​​​ ចំនួនសំរាកពេទ្យកេីន​ ៤៦១នាក់​​​​ និងចំនួនជាសះស្បេីយសរុប​ ៤៩១នាក់​​​​​​​​​​​​​​​​​ និងស្លាប់គ្មាន​ ។
ប្រជាពលរដ្ឋនៅក្នុងព្រះរាជាណាចក្រកម្ពុជាត្រូវរក្សាគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ និងត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ។
ក្រសួងសុខាភិបាលយេីងបានធ្វេីតេស្តចំនួន​ ៥២១៨៣១ ស្មេីនឹង​ ៣២១០៦១ ក្នុង១លាននាក់ ព័ត៌មានបន្ថែមសូមទាក់ទងលេខ​ 115 ។
អត្ថបទដែលជាប់ទាក់ទង