សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានសម្ដែងការស្លុតចិត្តនៅពេលដែលដឹងថា កន្លែងធ្វើចត្តាឡីស័កនៅព្រែកព្នៅ ជាកន្លែងដែលមិនមែនជាតំបន់ត្រូវកើតជំងឺកូវីដ ១៩

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ថ្លែងនៅក្នុងសារបន្ទាន់មួយនៅព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២១ នេះ បានសម្ដែងការស្លុតចិត្តនៅពេលដែលដឹងថា កន្លែងធ្វើចត្តាឡីស័កនៅព្រែកព្នៅ ជាកន្លែងដែលមិនមែនជាតំបន់ត្រូវកើតជំងឺកូវីដ ១៩ ត្រូវបានយកទៅដាក់អ្នកជំងឺព្យាបាល ដោយសម្ដេចបានថ្លែងថាអ្នកមិនឈឺទៅកន្លែងនោះគឺឈឺតែម្ដង ។
ថ្លែងដោយសង្កត់ធ្ងន់ សម្ដេចតេជោ ហ៊ុន សែន បានចេញបញ្ជាដាច់ណាត់ ឱ្យឯកឧត្ដម ហ៊ុន ម៉ាណែត រៀបចំអតីតសណ្ឋាគារ Intercontinental ដែលមាន ៥០០ បន្ទប់ ដឹកអ្នកជំងឺពីព្រែកព្នៅចូលទៅកាន់សណ្ឋាគារខាងលើឱ្យខានតែបាន ។
សម្ដេច បានថ្លែងបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំសុំចេញបទបញ្ជាដាច់ណាត់រួមគ្នារៀបចំ សណ្ឋាគារ Intercontinental ថ្ងៃហ្នឹង យប់ហ្នឹង ថ្ងៃស្អែក យប់ស្អែក ថ្ងៃខានស្អែកដឹកអ្នកជំងឺ ពីព្រែកព្នៅ ចូលសណ្ឋាគារ Intercontinental ឱ្យខាងតែបាន គឺខ្ញុំចេញបទបញ្ជាហើយ» ៕
អត្ថបទដែលជាប់ទាក់ទង