អាជ្ញាធរខណ្ឌឫស្សីកែវ បានរកឃើញអ្នកមានវិជ្ជមានមេរោគកូវីដ១៩ ចំនួន ២នាក់ ស្មើនឹង ២ទីតាំង និងបានសម្រេចបិទទីតាំងទាំង២ខាងលើជាបណ្ដោះអាសន្ន
លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ បានបញ្ជាក់ថា អ្នកមានវិជ្ជមាននឹងមេរោគកូវីដ១៩ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ កាលពីម្សិលមិញនៅក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ ដែលបានរកឃើញអ្នកមានវិជ្ជមានមេរោគកូវីដ១៩ ចំនួន ២នាក់ ស្មើនឹង ២ទីតាំង រួមមានដូចខាងក្រោម ៖
១-ទីតាំងផ្ទះលេខ១៤ ផ្លូវលេខ៩ ក្រុមទី៤ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែតលេខ៦ អ្នកជម្ងឺឈ្មោះ សុគន្ធ នីសា ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរ តារាចម្រៀង មានអ្នកពាក់ព័ន្ធ ៥នាក់ (ស្រី ៤នាក់) ។
២-ទីតាំងផ្ទះលេខ០៨២J ផ្លូវកាំកូស៊ីធី ក្រុមទី៧ ភូមិគង្គាផុស សង្កាត់ទួលសង្កែទី២ អ្នកជម្ងឺភេទប្រុសអាយុ៤០ឆ្នាំ មុខរបរ តន្ត្រីករ មានអ្នកពាក់ព័ន្ធ ១០នាក់ (ស្រី ៦នាក់)។
បច្ចុប្បន្នអ្នកជម្ងឺទាំង ២នាក់ បានបញ្ជូនទៅព្យាបាល នៅអតីតសណ្ឋាគារអ៉ីធឺខនធីណង់តាល់ (បចុ្ចប្បន្ន The Great Duke) រីឯអ្នកដែលពាក់ព័ន្ធទាំង ១៥នាក់ខាងលើ ត្រូវបានឲ្យធ្វើចត្តាឡីស័កនៅផ្ទះ ហើយអាជ្ញាធរ បានសម្រេចបិទទីតាំងទាំង ២ខាងលើជាបណ្ដោះអាសន្ន៕