ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន និងថ្នាក់ដឹកនាំក្រសួងទេសចរណ៍ឧបត្ថម្ភថវិកាសរុបជាង ២ម៉ឺនដុល្លារ សម្រាប់ប្រើប្រាស់ក្នុងការងារធ្វើចត្តាឡីស័កនៅមូលដ្ឋានខេត្តកំពង់ធំ

ខេត្តកំពង់ធំ៖ ដើម្បីជួយសម្រួលដល់ការងាររៀបចំ និងគ្រប់គ្រងមណ្ឌលចត្តាឡីស័កនៅតាមមូលដ្ឋានខេត្តកំពង់ធំ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បាននាំយកថវិកាមួយចំនួនប្រគល់ជូនរដ្ឋបាលខេត្តកំពង់ធំ ក៏ដូចជារដ្ឋបាលស្រុកបារាយណ៍ និងស្រុកតាំងគោក ដើម្បីទុកសម្រាប់ប្រើប្រាស់ក្នុងការងារធ្វើចត្តាឡីស័ករបស់ប្រជាពលរដ្ឋ ក៏ដូចជាពលករដែលមកពីប្រទេសថៃ។
ការប្រគល់ទទួលថវិកាឧបត្ថម្ភនេះធ្វើឡើងនៅរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ដោយដំបូងឡើយ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន រួមទាំងថ្នាក់ដឹកនាំ និងមន្ត្រីនៃក្រសួងទេសចរណ៍ បាននាំថវិកាប្រគល់ជូនលោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក នៅមណ្ឌលចត្តាឡីស័កក្នុងវិទ្យាល័យ ហ៊ុន សែន ទ្រៀល។ បន្ទាប់មក គឺបានប្រគល់ជូនលោក អ៊ួង សារឿន អភិបាលស្រុកបារាយណ៍ នៅវិទ្យាល័យ ជា ស៉ីម កំពង់ថ្ម​។ បន្ទាប់មកទៀត ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីនៃក្រសួងទេសចរណ៍ បានធ្វើដំណើរឆ្ពោះទៅទីរួមខេត្តកំពង់ធំ ដើម្បីប្រគល់ថវិកាជូនឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ នៅវិទ្យា​ល័យ ហ៊ុន សែន កំពង់ធំ។
គួរបញ្ជាក់ថា ថវិកាដែលប្រគល់ជូនរដ្ឋបាលខេត្តកំពង់ធំ មានចំនួន ១០ ០០០ដុល្លារអាមេរិក ដែលជាថវិកា​ឧបត្ថម្ភរបស់ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន ផ្ទាល់ រីឯថវិកាដែលប្រគល់ជូនដ្ឋបាលស្រុកបារាយណ៍ និងស្រុកតាំងគោក មានចំនួនសរុប ១១ ៧៥០ដុល្លារអាមេរិក។
ខាងក្រោមនេះជាបញ្ជីសប្បុរសជនឧបត្ថម្ភដល់អ្នកធ្វើចត្តាឡីស័កនៅមូលដ្ឋានខេត្តកំពង់ធំ មូលដ្ឋានស្រុកបារាយណ៍ និងស្រុកតាំងគោក៖
១. ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ឧបត្ថម្ភដល់រដ្ឋបាលខេត្តកំពង់ធំ ១០ ០០០ដុល្លារ។ ដោយឡែក លោករដ្ឋមន្ត្រីក៏បានឧបត្ថម្ភដល់រដ្ឋបាលស្រុកបារាយណ៍ ២ ៥០០ដុល្លារ និងឧបត្ថម្ភដល់រដ្ឋបាលស្រុកតាំងគោក ២ ៥០០ដុល្លារផងដែរ។
២. ឯកឧត្តម ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការក្រសួងទេសចរណ៍ ចូលរួមឧបត្ថម្ភដល់រដ្ឋបាលស្រុកតាំងគោក ៥ ០០០ ០០០រៀល។
៣. ឯកឧត្តម ជា បូរ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ ចូលរួមឧបត្ថម្ភដល់រដ្ឋបាលស្រុកបារាយណ៍ ៥ ០០០ ០០០រៀល។
៤. ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ ចូលរួមឧបត្ថម្ភដល់រដ្ឋបាលស្រុកតាំងគោក ៥០០ដុល្លារ។
៥. ឯកឧត្តម សុង តុងហាប់ រដ្ឋលេខាធិការក្រសួងទេសចរណ៍ ចូលរួមឧបត្ថម្ភថវិកាសរុប ៦ ០០០ ០០០ រៀល ក្នុងនោះឧបត្ថម្ភដល់រដ្ឋបាលស្រុកបារាយណ៍ ៣ ០០០ ០០០រៀល និងដល់រដ្ឋបាលក្រុងស្ទឹងសែន ៣ ០០០ ០០០រៀល។
៦. លោកជំទាវ ហ៊ុន ដានី រដ្ឋលេខាធិការក្រសួងទេសចរណ៍ ចូលរួមឧបត្ថម្ភដល់រដ្ឋបាលស្រុកតាំងគោក ៥០០ដុល្លារ។
៧. ឯកឧត្តម គង់ សូលីដា អគ្គនាយករដ្ឋបាលក្រសួងទេសចរណ៍ ចូលរួមឧបត្ថម្ភដល់រដ្ឋបាលស្រុកបារាយណ៍ ៤ ០០០ ០០០រៀល។
៨៖ ឯកឧត្តម ណេប សាមុត អគ្គនាយកក្រសួងទេសចរណ៍ ចូលរួមឧបត្ថម្ភដល់រដ្ឋបាលស្រុកតាំងគោក ៥ ០០០ ០០០រៀល។
សូមជម្រាបថា សម្រាប់ខេត្តកំពង់ធំមានពលករកំពុងធ្វើចត្តាឡីស័កសរុបចំនួន ៩០៦នាក់ ក្នុងនោះមាននៅមណ្ឌលចត្តាឡីស័កចំនួន ៦៥១នាក់ និងតាមផ្ទះចំនួន ២៤៤នាក់ ក្នុងនោះរួមមាន៖
* មណ្ឌលគ្រប់គ្រងដោយមន្ទីរសុខាភិបាល មានពលករសរុបចំនួន ៦៤នាក់ ក្នុងនោះមានមណ្ឌលវិទ្យាល័យកំពង់ធំមានចំនួន ៣៨ នាក់ មន្ទីរពេទ្យបង្អែកបារាយណ៍-សន្ទុកមានចំនួន ៣នាក់ និងមណ្ឌលសាលាបឋមសិក្សាគិរីអណ្តែតមានចំនួន ៣៣នាក់។
* ស្រុកតាំងគោក មានពលករធ្វើចត្តាឡីស័កនៅមណ្ឌលចំនួន ៣១នាក់ និងនៅតាមផ្ទះចំនួន ១៨នាក់។
* ស្រុកបារាយណ៍ មានពលករធ្វើចត្តាឡីស័កនៅមណ្ឌលចំនួន ៦១នាក់ និងនៅតាមផ្ទះចំនួន ១៩នាក់។
* ស្រុកសន្ទុក មានពលករធ្វើចត្តាឡីស័កនៅមណ្ឌលសរុបចំនួន ២៧នាក់ និងនៅតាមផ្ទះចំនួន ១នាក់។
* ក្រុងស្ទឹងសែន មានពលករធ្វើចត្តាឡីស័កនៅមណ្ឌលចំនួន ១០នាក់ និងនៅតាមផ្ទះចំនួន ៤នាក់។
* ស្រុកកំពង់ស្វាយ មានពលករធ្វើចត្តាឡីស័កនៅមណ្ឌលចំនួន ៥៥នាក់ និងនៅតាមផ្ទះចំនួន ៦នាក់។
* ស្រុកស្ទោង មានពលករធ្វើចត្តាឡីស័កនៅមណ្ឌលចំនួន ២៦៦នាក់ និងនៅតាមផ្ទះចំនួន ១៤០នាក់។
* ស្រុកប្រាសាទបល្ល័ង្ក មានពលករធ្វើចត្តាឡីស័កនៅមណ្ឌលចំនួន ៩៤នាក់ និងនៅតាមផ្ទះចំនួន ៤១នាក់។
* ស្រុកប្រាសាទសំបូរ មានពលករធ្វើចត្តាឡីស័កនៅមណ្ឌលចំនួន ២៧នាក់ និងនៅតាមផ្ទះចំនួន ១០នាក់។
* ស្រុកសណ្តាន់ មានពលករធ្វើចត្តាឡីស័កនៅមណ្ឌលចំនួន ១៦នាក់ និងនៅតាមផ្ទះសរុបចំនួន ១១នាក់៕
អត្ថបទដែលជាប់ទាក់ទង