សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្រេចផ្តល់ជំនួយថវិកា និងសម្ភារៈដល់បណ្តាខេត្តមួយចំនួន ដែលនៅជាប់ព្រំដែនថៃ និងវៀតណាម ដើម្បីរៀបចំធ្វើចត្តាឡីស័ក

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ម្រិលមិញនេះ សម្រេចផ្តល់ជំនួយថវិកា និងសម្ភារៈដល់បណ្តាខេត្តមួយចំនួន ដែលនៅជាប់ព្រំដែនថៃ និងវៀតណាម បន្ថែមទៀត ដើម្បីរៀបចំធ្វើចត្តាឡីស័ក ដល់ពលរដ្ឋខ្មែរដែលវិលត្រឡប់ពីប្រទេសទាំងពីរនេះ។ លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បញ្ជាក់ថា ៖
សម្រាប់ខេត្តដែលនៅជាប់ព្រំដែនថៃ ទទួលជំនួយសរុប ១៣៥០លានរៀល ក្នុងរួមមានដូចតទៅ៖
* ខេត្តបាត់ដំបង ទទួលបានថវិកា ១០០លានរៀល
* ខេត្តបន្ទាយមានជ័យ ទទួលបានថវិកា ៥០០លានរៀល
* ខេត្តឧត្តរមានជ័យ ទទួលបានថវិកា៤០០លានរៀល
* ខេត្តប៉ៃលិន ទទួលបានថវិកា ២៥០លានរៀល
* ខេត្តពោធិ៍សាត់ ទទួលបានថវិកា ១០០លានរៀល
– សម្រាប់ខេត្តជាប់ព្រំដែនវៀតណាម ទទួលជំនួយសរុប ២០០លានរៀល និងឃីតមួយចំនួន ក្នុងនោះរួមមាន៖
* ខេត្តកណ្តាល ទទួលបានថវិកា៣០លានរៀលនិង ឃីតចំនួន១០០
* ខេត្តស្វាយរៀង ទទួលបានថវិកា១០លានរៀល និងឃីតចំនួន១០០
* ខេត្តព្រៃវែង ទទួលបានថវិកា៨០លានរៀល និងឃីតចំនួន៣០០
* ខេត្តត្បូងឃ្មុំ ទទួលបានថវិកា ៤០លានរៀល និងឃីតចំនួន៣០០
* ខេត្តក្រចេះ ទទួលបានថវិកា ២០លានរៀល និងឃីតចំនួន១០០
* ខេត្តតាកែវ ទទួលបានថវិកា ២០លានរៀល។
* ខេត្តរតនគិរី ទទួលបានឃីតចំនួន១០០។
បើតាមលោកជំទាវ យក់ សម្បត្តិ បន្តថា ជំនួយលើកនេះ គឺទុកឱ្យខេត្តទាំងនោះប្រើប្រាស់ក្នុងការរៀបចំធ្វើចត្តាឡីស័ក សម្រាប់រយៈពេល ១០ថ្ងៃ ពីថ្ងៃទី១០ ដល់ថ្ងៃទី ២០ ខែមីនា ឆ្នាំ២០២១៕ អរគុណសន្តិភាព
អត្ថបទដែលជាប់ទាក់ទង