ក្រសួងសុខាភិបាលប្រកាសពីការរកឃើញមានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ៣៩នាក់ និងមានអ្នកជាសះស្បេីយចំនួន ៤នាក់
គិតត្រឹមវេលាម៉ោង៧.០០នាទីព្រឹក ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ មានករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ចំនួន ៣៩នាក់ និងមានអ្នកជាសះស្បេីយចំនួន ៤នាក់ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន ១២៦៤នាក់ ចំនួនសំរាកពេទ្យ ៦៣៩នាក់ និងចំនួនជាសះស្បេីយសរុបកេីន ៦២៣នាក់ និង ស្លាប់សរុប ១នាក់ ។ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ និងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ។
ព័ត៌មានបន្ថែមសូមទាក់ទងលេខ 115 ។