ច្បាប់ថ្មី! អ្នកមិនពាក់ម៉ាស និងមិនរក្សាគម្លាតសុវត្ថិភាព ត្រូវផាកពិន័យ ២០ម៉ឺនរៀល ទៅដល់ ១លានរៀល!
ភ្នំពេញ៖ ក្នុងមាត្រា១៩ នៃអនុក្រឹត្យនេះ បានកំណត់ពីការផាកពិន័យពី ២០ម៉ឺនរៀល ទៅ ១លានរៀល ចំពោះអ្នកមិនពាក់ម៉ាស ឬអ្នកមិនអនុវត្តកាតព្វកិច្ចទាក់ទងនឹងការរក្សាគម្លាតសុវត្ថិភាព។
ចំណែកសហគ្រាស ឬគ្រឹះស្ថាន ឬម្ចាស់អាជីវកម្ម ដែលមិនបានអនុវត្តកាតព្វកិច្ចទាក់ទងនឹងការពាក់ម៉ាស និងការរក្សាគម្លាតសុវត្ថិភាព ត្រូវផ្តន្ទាទោសជាពិន័យអន្តរការណ៍ពី ២លានរៀល ទៅ ១០លានរៀល។
អនុក្រឹត្យថ្មី ដែលគោលដៅប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅកម្ពុជា ក៏បានកំណត់ពីវិធានការសុខភិបាល ចាំបាច់នានា ដែលត្រូវអនុវត្ត មានជាអាទិ៍៖ ការធ្វើអនាម័យ និងការវាស់កំដៅ ការពាក់ម៉ាស ការរក្សាគម្លាតសុវត្ថិភាពបុគ្គល និងសង្គម ការយកសំណាកទៅវិភាគរកមេរោគកូវីដ១៩ ការធ្វើចត្តាឡីស័ក ការដាក់ឲ្យនៅដាច់ដោយឡែក ដើម្បីទទួលការព្យាបាល ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ.១៩ ការធ្វើសេចក្តីប្រកាសសុខភាព និងការគ្រប់គ្រង និងចាត់ចែងសាកសព ដែលមានផ្ទុកមេរោគកូវីដ១៩៕ សម្របសម្រួលចេញផ្សាយដោយៈ សេង ហុង