ក្រសួងសុខាភិបាលប្រកាសពីការរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ៤១នាក់ ឆ្លងសហគមន៌ទាំងអស់
រហូតដល់ម៉ោង ០៧:០០នាទីព្រឹក ថ្ងៃទី១៤ ខែមិនា ឆ្នាំ២០២១ ក្រសួងសុខាភិបាលប្រកាសពីការរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ៤១នាក់ ឆ្លងសហគមន៌ទាំងអស់ និងមានជាសះស្បេីយ ២៤នាក់ ។
ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន ១៣០៥នាក់ ចំនួនសំរាកពេទ្យ ៦៥៦នាក់ និងចំនួនជាសះស្បេីយសរុបកេីន ៦៤៧នាក់ និង ស្លាប់សរុប ១នាក់ ។ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសយេីងកំពុងរាត្បាត និងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ។យេីងត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។
ព័ត៌មានបន្ថែមសូមទាក់ទងលេខ 115 ។