Detail Top Banner

ចៅក្រម​ខេត្តកំពត​សម្រេច​ឃុំខ្លួនឧកញ៉ាម្នាក់ឈ្មោះ​ ធី​ ហួត​ និងជា​ប្រធាន​ក្រុមហ៊ុន (រៀលអេ​ស្ទេត) ប្រេីល្បិចជួលក្រុមរថយន្តធំ ​១០គ្រឿង យកទៅលក់ និងបញ្ចាំទាំងអស់

ខេត្តកំពត៖ ឧកញ៉ាវ័យក្មេងម្នាក់ ជាប្រធានក្រុមហ៊ុនរៀលអេស្ទេត បាន​ជួល​រថយន្ត​ធុន​ធំ​អ្នកដទៃ​ជាង ​១០​គ្រឿង យកទៅ​ប្រើការ បែរជា​បញ្ចាំ និង​លក់​គ្មាន​សល់​ ជាមួយ​ទង្វើ​នេះ ត្រូវ​ចៅក្រម​សាលាដំបូង​ខេត្តកំពតបានសម្រេចឃុំ​ខ្លួនបណ្តោះអាសន្ន នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ​២០២១នេះ ពីបទ​រំលោភ​លើ​ទំនុកចិត្ត។
​លោក លក ញ៉ា​វ នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាលនៃ​ស្នងការដ្ឋាន​ខេត្តកំពតបាន​ប្រាប់​ឱ្យដឹងថាកាលពី​ព្រឹក​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០២១ថា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកំពត បានសម្រេច​ឃុំខ្លួន​ឈ្មោះ​ ធី ហួត ភេទ​ប្រុស អាយុ៤០​ឆ្នាំ មាន​ទីលំនៅ​ភូមិសំរោង ឃុំ​ប្រណាក ក្រុង​ព្រះវិហារ ខេត្តព្រះវិហារ​ ពីបទ​រំលោភ​លើ​ទំនុកចិត្ត​។ ​នាយ​ការិយាល័យ​បាន​រៀបរាប់​អំពី​ដំណើររឿង​ថាកាលពីអំឡុងខែធ្នូ ឆ្នាំ​២០២០ ក្នុងនាម​ជា​ប្រធាន​ក្រុមហ៊ុន​ហ្គោល​រៀល​អ៊ី​ស្ទេ​តលោក​ឧកញ៉ា ធី ហួត បាន​ជួលរ​យន្ត​ធុន​ធំ​ជាង​១០​គ្រឿង ពី​ប្រជាពលរដ្ឋ​នៅ​ខេត្តកំពតខេត្តកំពង់ស្ពឺ និង​រាជធានីភ្នំពេញ ព្រោះតែ​ជួប​វិបត្តិ​ហិរញ្ញវត្ថុ លោក​ ​ធី ហួត​ បាន​យក​រថយន្ត​ទាំងនោះ​ទៅ​លក់និង​បញ្ចាំ​ដាច់​ទាំងអស់​។
ជាមួយ​ហេតុការណ៍​ទាំងនេះ​ម្ចាស់​រថយន្ត​នៅ​ខេត្តកំពតបានដាក់​ពាក្យបណ្តឹងរ​ហូត​សាលាដំបូង​តម្រូវឱ្យ​ចូលខ្លួនតែ​ជនសង្ស័យបាន​ព្យាយាមគេចវេះ។
​លោក លក ញ៉ា​វ បាន​បន្តថាជាមួយ​ដីកា​បង្គាប់​ឱ្យ​នាំខ្លួន​របស់​សា​លាដំបូងខេត្តលោក​ឧ​ត្ត​ម​សេនីយ៍​ទោ ម៉ៅ ច័ន្ទ​មធុរិទ្ធ ស្នងការ​នគរបាល​ខេត្តកំពតបានដាក់​បទបញ្ជា​ដល់​កម្លាំង​ក្រោម​ឱវាទ​ឱ្យ​អនុវត្ត​ដោយ​យកចិត្តទុកដាក់​បំផុត​។
លុះដល់​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០២១ពេល​កំពុង​ល្បាត​តាម​ដងផ្លូវ​ជាតិ​លេខ​៣សមត្ថកិច្ច​បាន​ប្រទះឃើញ​ជនសង្ស័យធ្វើដំណើរ​លើផ្លូវ​ជាតិ​លេខ​៣ក៏​នាំគ្នា​ដេញតាម​ទាន់និង​ឃាត់ខ្លួនបានពេលឆ្លងចូលដល់ឃុំអូរសារាយស្រុក​ត្រាំកក់ខេត្តតាកែវនាំមក​អ​និវត្ត​តាម​នីតិវិធី​តែម្តង​ ៕
អត្ថបទដែលជាប់ទាក់ទង