អមាត្រ និងមហាថ្លិក ប្រភេទមនុស្សមិនអាចមានកូនបាន
ការចងបំពង់មេជីវិតរបស់បុរស មិនមែនគេហៅថា «គ្រៀវ» ទេ គេហៅថា «ការពន្យាកំណើត» សំរាប់បុរស។
ការពន្យាកំណើតនេះមិនប៉ះពាល់ដល់អារម្មណ៍ផ្លូវភេទ និងសមត្ថភាពផ្លូវភេទរបស់បុរសទេ ហើយថែមទាំងជួយសម្រាលបន្ទុកប្រពន្ធ ទៀតផង ព្រោះការពន្យាកំណើតសំរាប់ស្រីភាគច្រើនបំផុត គឺមានប្រើប្រាស់អរម៉ូន ដែលវាអាចប៉ះពាល់ដល់សុខភាពស្ត្រី។
ចំណែកពាក្យ «គ្រៀវ» គេសំដៅលើការវះកាត់យកពងស្វាសចេញតែម្តង ធ្វើអោយបាត់អរម៉ូនបុរស និងបាត់បង់អាម្មណ៍ផ្លូវភេទ និងសមត្ថភាពផ្លូវភេទ ប្រែសំលេងជាស្រួយ…. សម័យនេះភាគច្រើនគេធ្វើលើសត្វជ្រូក ចំណែកគេធ្វើលើមនុស្សតែសម័យបុរាណនៅប្រទេសចិនប៉ុណ្ណោះ គេធ្វើលើអាមាត្រ និងមហាថ្លិក(មនុស្សដែលនៅក្បែរព្រះមហេសី និងស្រីស្នំស្តេច ជៀសវៀងមានស្នេហាផ្លូវភេទលួចលាក់)៕ វេជ្ជបណ្ឌិត ហ៊ាង រតនា