លោកជំទាវ ទាង អេង ទៀ សីហា និង លោក ជំទាវ គៀន ស្រីនាង នាំយកទ័យទាន ភេសជ្ជៈ គ្រឿងឧបភោគ បរិភោគ និងបច្ច័យ ប្រគេន ព្រះតេជគុណ ព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ ដើម្បីជាការគោរពដឹងគុណ ដល់ព្រះសកម្មភាពអភិវឌ្ឍន៍ព្រះពុទ្ធសាសនា និងការកសាងធនធានមនុស្ស

ខេត្តសៀមរាប៖ នៅថ្ងៃពុធ ៤កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែមិនា ឆ្នាំ២០២១នេះ លោកជំទាវ ទាង អេង ទៀ សីហា និង លោក ជំទាវ គៀន ស្រីនាង ក៏ដូចជាក្រុមការងារបាននាំយកទ័យទាន មានទេយ្យវត្ថុ ភេសជ្ជៈ គ្រឿងឧបភោគ បរិភោគ និងបច្ច័យ ទៅប្រគេន ព្រះតេជគុណ ព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ ដើម្បីជាការគោរពដឹងគុណ ដល់ព្រះសកម្មភាពផ្តួចផ្តើមទំនុកបំរុងអភិវឌ្ឍន៍ព្រះពុទ្ធសាសនា និងការកសាងធនធានមនុស្ស ក្នុងសង្គម ជាពិសេសក្នុងខេត្តសៀមរាប អស់រយៈពេល ៦០ព្រះវស្សាមកហើយនេះ។
លោកជំទាវក៏បានសំណូមពរដល់បងប្អូនមហាជនក្នុងអាណាចក្រ មេត្តាត្រិះរិះពិចារណាឲ្យបានវែងឆ្ងាយមុននឹងរិះគន់ ពុទ្ធចក្រ ឬព្រះតេជគុណ ហើយគួរជៀសវាងការវិនិច្ឆ័យដែលមានភាពលំអៀង ផ្អែកលើរូបភាពស្រពិចស្រពិល និងគំនិតដែលពុំមានប្រភពពត៌មានច្បាស់លាស់។
ព្រះពុទ្ធមានពុទ្ធដីការថា មានរូប គឺមានទុក្ខ ដែលអាស្រ័យលើការពិចារណាលើអំពើជាកុសល និងអកុសល។
ក្នុងស្ថានភាពបែបនេះ លោកជំទាវមានតែជូនពរ បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ចៀសផុតពីជំងឺ Covide-១៩ និងសូមកុំភ្លេច ៣ចំណុចនេះ ៖
១.ពាក់ម៉ាស់
២.លាងដៃ
៣.កុំភ្លេច រក្សាគម្លាតសុវត្ថិភាពសង្គម (ចូលរួមការពារការរាលត្បាតនៃជំងឺកូវីដ-១៩)ទាំងអស់គ្នា៕ អរគុណ សន្តិភាព
អត្ថបទដែលជាប់ទាក់ទង