កម្ពុជា មានមនុស្សចំនួន ៣នាក់ហើយ បានស្លាប់ដោយសារជម្ងឺឆ្លងកូវីដ.១៩
ក្រសួងសុខាភិបាលបានប្រកាសពីចំនួនមនុស្ស គិតត្រឹមល្ងាចថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះ មានមនុស្សចំនួន ៣នាក់ហើយ បានស្លាប់ដោយសារកូវីដ.១៩ នៅកម្ពុជា ៖
ទី១. ជាបុរស អាយុ៥០ឆ្នាំ ស្លាប់កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១។
ទី២. ជាស្រ្តី ជនជាតិខ្មែរ អាយុ៦២ឆ្នាំ ស្លាប់នៅមន្ទីរពេទ្យរុស្ស៉ី នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១។
ទី៣. ជាបុរស អ្នកជំងឺវ័យ អាយុ៤៦ឆ្នាំ នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក បានស្លាប់ដោយសារជំងឺកូវីដ១៩ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១។