ក្រសួងសុខាភិបាលប្រកាសពីការរក​ឃេីញករណីជំងឺកូវីដ-១៩​ សរុបចំនួន ​៣៧នាក់​ (ឆ្លងសហគមន៌​ទាំងអស់) និងជាសះស្បេីយ​ ១៩នាក់

គិតត្រឹមវេលាម៉ោង​ ០៧:៣០​នាទីព្រឹក​ ថ្ងៃទី១៩ ខែមិនា ឆ្នាំ២០២១​ ក្រសួងសុខាភិបាលប្រកាសពីការរក​ឃេីញករណីជំងឺកូវីដ-១៩​ សរុបចំនួន ​៣៧នាក់​ (ឆ្លងសហគមន៌​ទាំងអស់) និងមានជាសះស្បេីយ​ ១៩នាក់ ហើយបើគិតមកដល់ល្ងាចនេះ កម្ពុជា មានមនុស្សចំនួន ៣នាក់ហើយ បានស្លាប់ដោយសារជម្ងឺឆ្លងកូវីដ.១៩។
ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប​កេីន​ ១៥៧៨នាក់​​​​​​​​​​​​​​ ចំនួនសំរាកពេទ្យ ៦៥៨នាក់​​​​ និងចំនួនជា​សះស្បេីយ​សរុប​កេីន ៩១៧នាក់​​​​​​​​​​​​​​​​​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ និងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ ។ ល។
ត្រូវបន្តពាក់ម៉ាស់ជាប់ជាប្រចាំ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ។
សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។
ព័ត៌មានបន្ថែមសូមទាក់ទងលេខ​ 115 ។
អត្ថបទដែលជាប់ទាក់ទង