កម្ពុជាថ្ងៃនេះ បញ្ហាជម្ងឺឆ្លងកូវីដ.១៩ នៅតែបន្តកើនឡើងឆ្លងសហគមន៌ ៥៣នាក់ និងនាំចូល ១នាក់ ជាសះស្បេីយ ១៨នាក់
គិតត្រឹមវេលាម៉ោង ០៧:៥០នាទីព្រឹក ថ្ងៃទី២០ ខែមិនា ឆ្នាំ២០២១ ក្រសួងសុខាភិបាលរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ៥៤នាក់ (ឆ្លងសហគមន៌ ៥៣នាក់ និង នាំចូល ១នាក់) និងមានជាសះស្បេីយ ១៨នាក់ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន ១៦៣២នាក់ ចំនួនសំរាកពេទ្យ ៦៩២នាក់ និងចំនួនជាសះស្បេីយសរុបកេីន ៩៣៥នាក់ និង ស្លាប់ថ្មី ២នាក់ សរុបស្លាប់ ៣នាក់ ។
សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ និងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ហើយត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
ព័ត៌មានបន្ថែមសូមទាក់ទងលេខ 115។