អាជ្ញាធរខណ្ឌឫស្សីកែវ បានបន្តរកឃើញអ្នកមានវិជ្ជមានមេរោគកូវីដ.១៩ ចំនួនម្នាក់ ជាស្ត្រី អាយុ៣១ឆ្នាំ
ភ្នំពេញ៖ អាជ្ញាធរខណ្ឌឫស្សីកែវ បានបន្តរកឃើញអ្នកមានវិជ្ជមានមេរោគកូវីដ.១៩ ចំនួនម្នាក់ ជាស្ត្រី អាយុ៣១ឆ្នាំ មានទីលំនៅបុរី ប៉េង ហួត (ផ្លូវ៥៩៨) ផ្ទះលេខ៨០ ផ្លូវលេខP១៨ ក្រុមទី៤ ភូមិ៤ សង្កាត់ច្រាំងចំរេះទី១
អាជ្ញាធរខណ្ឌឫស្សីកែវ បានបញ្ជាក់ថា នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ ក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ វេលាម៉ោង០៨ និង០០នាទីព្រឹក បានរកឃើញអ្នកមានវិជ្ជមាននឹងមេរោគកូវីដ១៩ ចំនួន ១នាក់ ជាស្ត្រី អាយុ៣១ឆ្នាំ មានទីលំនៅបុរី ប៉េង ហួត (ផ្លូវ៥៩៨) ផ្ទះលេខ៨០ ផ្លូវលេខP១៨ ក្រុមទី៤ ភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។ ដោយឡែក អ្នកពាក់ព័ន្ធជាមួយអ្នកជម្ងឺចំនួន ២ នាក់ (បុរសជនជាតិម៉ាឡេស៉ី ១ នាក់ និងស្ត្រីជនជាតិខ្មែរ ១នាក់) តម្រូវឲ្យធ្វើចត្តាឡីស័ក និងត្រៀមយកសំណាកជាបន្ត ហើយបច្ចុប្បន្នអ្នកជម្ងឺ ត្រូវបានបញ្ជូនទៅព្យាបាល នៅអតីតសណ្ឋាគារអ៉ីនធើខនទីណង់តាល់ (The Great Duke) ជាចុងក្រោយ អាជ្ញាធរ សម្រេចបិទទីតាំងខាងលើនេះជាបណ្ដោះអាសន្ន៕