សូមបង្កើនការប្រុងប្រយ័ត្ន!!! ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ប្រកាសពីការរកឃេីញករណីជំងឺកូវីដ-១៩​ថ្មី កើនឡើងសរុបចំនួន​ ៧៣នាក់

គិតត្រឹមវេលាម៉ោង​ ១០:០០​នាទីព្រឹក​ ថ្ងៃទី២២​ ខែមិនា ឆ្នាំ២០២១​នេះ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសពីការរកឃេីញករណីជំងឺកូវីដ-១៩​ សរុបចំនួន​ ៧៣នាក់​ (ឆ្លងសហគមន៌​ ៧១នាក់​ និង​ នាំចូល​ ២នាក់) និងមានជាសះស្បេីយ​ ១៧នាក់ ។
ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប​កេីន​ ១៧៥៣នាក់​​​​​​​​​​​​​​ ចំនួនសំរាកពេទ្យ ៧៨១នាក់​​​​ និងចំនួនជាសះ​ស្បេីយសរុប​កេីន ៩៦៧នាក់​​​​​​​​​​​​​​​​​ សរុប​ស្លាប់ ៣នាក់ដដែល​ បងប្អូនត្រូវបន្តប្រុងប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ និងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូច​ជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ ហើយត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ។
នាយកដ្ឋានប្រយុទ្ធនឹងជម្ងឺឆ្លង ( CDC ) បានធ្វេីតេស្តចំនួន​ ៦៤០៩០៤ ស្មេីនឹង​ ៣៨១៤៩ក្នុង១លាននាក់ ព័ត៌មានបន្ថែមសូមទាក់ទងលេខ​ 115 ។
អត្ថបទដែលជាប់ទាក់ទង