សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន អំណោយ ជាអង្ករ និងថវិកាជូនគ្រួសារសព លោកស្រី អ៉ីន ម៉ានីតា
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន អំណោយ ជាអង្ករ និងថវិកាជូនគ្រួសារសព លោកស្រី អ៉ីន ម៉ានីតា ដែលបានទទួលមរណភាព ដោយសារ ជំងឺកូវីដ-១៩ នៅថ្ងៃអង្គារ ១០កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១នេះ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បាននាំយកថវិកា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន តាមរយៈ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ប្រគលជូនគ្រួសារ នៃសព លោកស្រី អ៊ីន ម៉ានីតា ដែលបានទទួលមរណភាព ដោយសារ ជំងឺកូវីដ-១៩ ស្ថិតនៅភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលបានទទួលមរណៈភាព នៅវេលាម៉ោង ៥:៤០នាទីព្រឹក ដោយសារជំងឺកូវីដ-១៩ ក្នុងជន្មាយុ ៦២ឆ្នាំ ។
អំណោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្តល់ជូននាពេលនេះរួមមាន ថវិកាចំនួន៥,០០០,០០០៛ និង អង្ករ ៤បាវ ស្មើ ១០០គីឡូក្រាម៕ អរគុណសន្តិភាព