ក្រសួងសុខាភិបាល នៃកម្ពុជា ប្រកាសពីការរកឃើញមានករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មីចំនួន ២៩នាក់
ក្រសួងសុខាភិបាល នៃកម្ពុជា គិតត្រឹមវេលាម៉ោង៧.០០នាទីព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១នេះ ប្រកាសពីការរកឃើញមានករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មីចំនួន ២៩នាក់ (ឆ្លងសហគមន៌ ២៧នាក់ និង នាំចូល ២នាក់) និងមានជាសះស្បេីយ ៣៤នាក់ ។
ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន ១៨១៧នាក់ ចំនួនសំរាកពេទ្យ ៧៧៧នាក់ និងចំនួនជាសះស្បេីយសរុបកេីន ១០៣៣នាក់ និងស្លាប់ថ្មី ១នាក់ សរុបស្លាប់ ៥នាក់ ។
សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ និងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ហើយត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
យេីងបានធ្វេីតេស្តចំនួន ៦៥៤៨៩ ស្មេីនឹង ៣៨៩៧៦ ក្នុង១លាននាក់ ព័ត៌មានបន្ថែមសូមទាក់ទងលេខ 115 ។