Detail Top Banner

ព្រឹកនេះ អគ្គិភ័យឆេះរោងចក្រខ្សែភ្លើងឃ្យុងស៊ីង​ ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស​ (7NG)​ ភូមិវិហារសួគ៌

ខេត្ត​កណ្តាល​៖ នាព្រឹកថ្ងៃពុធ ១១កើត ខែចេត្រ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង​ ០៨:០០​នាទី​ មានករណីអគ្គិភ័យឆេះរោងចក្រខ្សែភ្លើងឃ្យុងស៊ីង​ ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស​ (7NG)​ ភូមិវិហារសួគ៌ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល​ ខេត្តកណ្ដាល ។
​សូមជំរាបជូនថា រោងចក្រមាន​នោះមានទំហំ​ ១២០គុណនឹង៨០​ម៉ែត្រ​ ដែលភ្លើងបានឆេះរោងបាយកម្មករទំហំបណ្ដោយ ៨០គុណនឹង១៥ម៉ែត្រ​ ។
ក្នុងករណីនេះបណ្ដាលឲ្យមានកម្មករ​ ១​នាក់​ រងរបួសស្រាល ឈ្មោះ ភឹម រដ្ឋា ភេទ​ប្រុស​ អាយុ​២​៤​ឆ្នាំ រស់នៅភូមិព្រៃចាស់​ ឃុំវិហារសួគ៌​ ស្រុកខ្សាច់កណ្ដាល​ ជាកម្មករផ្នែកជាង​ ។
ទំហំនៃការខូចខាតសំភារៈរួមមាន ម៉ាស៊ីនភ្លើងធំចំនួន​ ១​គ្រឿង ម៉ាស៊ីនស្កេនក្រយ៉ៅដៃ​ចំនួន​ ១៥​គ្រឿង និងតុបាយ កៅអី កង្ហាមួយចំនួន​ ។
ម្ចាស់រោងចក្រឈ្មោះ ចាង សាងហូ ភេទប្រុស អាយុ៤៦​ឆ្នាំ​ ជាជនជាតិ​កូរ៉េខាងត្បូង​ ហើយកម្មកររោងចក្រមានចំនួន​ ១៦៧៥​នាក់ ស្រី​ ១៣១៨​នាក់ ដែលកំពុងធ្វើការងារ ។
មូលហេតុនៃការឆេះ ដោយសារ​ផ្ទុះសេខ្សែរភ្លើងនៅក្បែររោងបាយហើយបានឆាបឆេះផ្នែករោងម៉ាស៊ីនរហូត​ដល់រោងបាយតែមិនឆេះចូលកន្លែងកម្មករធ្វើការឡើយ ។
សមត្ថកិច្ចជំនាញពន្លត់អគ្គីភ័យបានប្រើរថយន្តពន្លត់អគីភ័យស្រុកខ្សាច់កណ្ដាល​ចំនួន​ ១​គ្រឿង​ និងរថយន្តទឹក​(7NG)​ ចំនួន​ ​២​គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន​ ២៥​ម៉ែត្រគូប​ ៕ ប្រភព នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គីភ័យ និងសង្គ្រោះ
អត្ថបទដែលជាប់ទាក់ទង