អភិបាលខេត្តបន្ទាយមានជ័យ នាំយកអំណោយជូនដល់គ្រួសាររងគ្រោះខ្យល់កន្ត្រាក់ ចំនួន២៣ គ្រួសារ
ខេត្តបន្ទាយមានជ័យ៖ ថ្ងៃសៅរ៍ ទី២៧ ខែមីនា ឆ្នាំ២០២១នេះ ក្នុងនាមសាខាកាកបាទក្រហមកម្ពុជាខេត្ត ឯកឧត្តម អ៊ុំ រាត្រី ប្រធានកណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ព្រមទាំងក្រុមការងារកាកបាទក្រហមកម្ពុជាខេត្ត អាជ្ញាធរដែនដី បានអញ្ជើញនាំយកអំណោយដ៍ថ្លៃថ្លារបស់ សម្តេចគត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនគ្រួសារទទួលរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ២៣គ្រួសារ កាលពីពេលថ្មីៗមក នៅភូមិព្រៃសង្ហា ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
អំណោយចែកជូនលើ៣ទីតាំងតាមខ្នងផ្ទះបងប្អូនប្រជាពលរដ្ឋក្នុង ១គ្រួសារៗ ទទួលបាន៖អង្ករ ២៥គីឡូក្រាម ត្រីខ ១០កំប៉ុង ទឹកស៊ីអុីវ ៣ដប មុង១ ភួយ១ សារុង១ ក្រមា១ អាវយឺត ។
ឯកឧត្តម អ៊ុំ រាត្រី សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋសូមបង្កើនការប្រុងប្រយ័ត្នចំពោះសុខភាពផ្ទាល់ខ្លួន ក៏ដូចជាក្រុមគ្រួសារ ដោយគោរពឱ្យបានខ្ជាប់ខ្ជួនវិធានការសុខាភិបាល៕ ប្រភព៖ រដ្ឋបាលខេត្ត