កម្មវិធីអាជីវកម្មចល័ត និងសំណង់ នៃ ស ស យ ក រាជធានីភ្នំពេញ នាំយកនូវគ្រឿងឧបភោគបរិភោគ បរិភោគ ប្រគល់ជូនលោក ឃួន ភីរីទ្ធ ប្រធានផ្នែកព័ត៌មាន និងផ្សព្វផ្សាយ
លោកនាយក គឹម សុខរី និងលោក ឯម ចាន់ដេត នាយករង កម្មវិធីអាជីវកម្មចល័ត និងសំណង់ នៃ ស ស យ ក រាជធានីភ្នំពេញ បានចាត់ឲ្យក្រុមការងារ ដែលដឹកនាំដោយលោក ឈឹម រ៉ាឌី អនុប្រធានផ្នែកសារព័ត៌មាន និងផ្សព្វផ្សាយ និងលោកស្រី ឈិត ភួង សុធា ទីប្រឹក្សាផ្នែក រួមជាមួយសមាជិក ១១រូប នៅវេលាម៉ោង ១៤.០០នាទីថ្ងៃសៅរ៍ ១៤កើត ខែចេត្រ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ បាននាំយកនូវគ្រឿងឧបភោគបរិភោគ បរិភោគ មកប្រគល់ជូនលោក ឃួន ភីរីទ្ធ ប្រធានផ្នែកព័ត៌មាន និងផ្សព្វផ្សាយ ជាមួយក្រុមគ្រួសារ ដែលមានសមាជិក ៨នាក់ក្នុងបន្ទុក ដែលមានការខ្វះខាត ក្នុងការធ្វើចត្តាឡីស័កស្ម័គ្រចិត្ត (សង្ស័យប្រយោល) នៅគេហដ្ឋានផ្ទាល់ ។
គ្រឿងឧបភោគបរិភោគ បរិភោគ ដែលក្រុមការងារបាននាំយកមកជូនមាន អង្ករ សហភាពសហព័ន្ធយុវជនរាជធានីភ្នំពេញចំនួន ៣បាវ/២៥គ.ក១បាវ ស្មើនឹង ៧៥គីឡូក្រាម ទឹកសុទ្ធវីតាល់ ១០កេះ ទឹកស៊ីអ៊ីវ ៣យួរ ទឹកត្រី ២យួរ ត្រីខ ៤យួរ/១០កំប៉ុង១យួរ ថ្នាំពេទ្យ RAGEN 500mg ១០បន្ទះ /១០គ្រាប់ ស្មើនឹង ១០០គ្រាប់ ថ្នាំក្រពះ OMEZING ១០បន្អះ/១០គ្រាប់ ស្មើនឹង ១០០គ្រាប់ HI-TICH Glove ១ប្រអប់ ម៉ាស់ ២ប្រអប់ ក្រុមការងារផ្នែកសារព័ត៌មានឧបត្ថម្ភអង្ករនាងម៉ិញចំនួន ១បាវ/៥០គ.ក ពងទា ៩០គ្រាប់ បន្លែសម្រាប់ស្លមួយចំនួនធំ ព្រមទាំងជួយឧបត្ថម្ភថវិកា ចំនួន ១០ម៉ឺនរៀលបន្ថែមទៀត ជូនចំពោះ លោកយាយ មាច ហ៊ិន ដែលខ្វិនពិកាសម្រាន្តលើគ្រែ និងខោទឹកនោមមនុស្សចាស់២ថង់ផងដែរ ។
លោក ឈឹម រ៉ាឌី តាងនាមឲ្យលោក គីម សុខរី នាយកកម្មវិធី និងតាងនាមឲ្យលោក ឯម ចាន់ដេត នាយករងកម្មវិធីអាជីវកម្មចល័ត និងសំណង់ ក៏បានពាំនាំនូវការផ្តាំផ្ញើរសួសុខទុក្ខ និងផ្តែផ្តាំឲ្យលោក ឃួន ភីរិទ្ធ និងក្រុមគ្រួសារ បន្តធ្វើចត្តាឡីស័កឲ្យបានគ្រប់ ១៤ថ្ងៃ ដោយស្ម័គ្រចិត្ត បើទោះបីជាមានការពាក់ព័ន្ធជាប្រយោលក៏ដោយ លោកក៏បានបន្ថែមថា ថ្នាក់ដឹកនាំកម្មវិធី ក៏ដូចជាក្រុមការងារ មិនទុកក្រុមគ្រួសារលោកចោលនោះទេ លោកនឹងខិតខំគៀងគរបន្ថែមទៀត ប្រសិនបើគ្រួសារលោក ប្រធានផ្នែក មានការខ្វះខាត សំខាន់ត្រូវអនុវត្តឲ្យបានក្នុងការបញ្ចៀសកុំឲ្យមានការចម្លងចូលទៅក្នុងសហគមន៍បន្ថែមទៀត។
តាងនាមឲ្យក្រុមគ្រួសារ លោក ឃួន ភីរិទ្ធ ក៏បានថ្លែងនូវអំណរគុណ និងគោរពជូនពរថ្នាក់ដឹកនាំកម្មវិធី តំណាងឲ្យ ស ស យ ក រាជធានីភ្នំពេញ ដែលជានិច្ចកាលតែងតែគិតគូពីសុខទុក្ខចំពោះសមាជិក សមាជិកាដែលជួបនឹងការលំបាក ហើយក៏បានថ្លែងនូវអំណរគុណចំពោះលោក ឈឹម រ៉ាឌី អនុប្រធានផ្នែកព័ត៌មាននិងផ្សព្វផ្សាយ នៃកម្មវិធីអាជីវកម្មចល័ត និងសំណង់ និងលោកស្រី ឈិត ភួងសុធា ទីប្រឹក្សាផ្នែក ដែលបានដឹកនាំ និងគៀងគរសមាជិកទាំងអស់ ហើយបានសហការគ្នា ប្រមែប្រមូលធនធានចូលរួមជួយឧបត្ថម្ភនៅពេលនេះ ។
លោក ឃួន ភីរិទ្ធ ក៏បានសង្កត់ធ្ងន់ថា សូមឲ្យសមាជិក សមាជិកាទាំងបន្តចូលរួមអនុវត្តឲ្យបាន ៣ការពារ និង ៣កុំ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក៏ដូចជាវិធីសាស្ត្ររបស់ក្រសួងសុខាភិបាល ក្នុងការបង្កា និងទប់ស្កាត់ពីជម្ងឺឆ្លងកូវីដ.១៩ កុំឲ្យមានការធ្វេសប្រហែស ព្រោះមេរោគកូវីដ.១៩ មិនបានភ្លេចយើងទេ ដូច្នោះត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ក្នងពេលចុះបំពេញបេសកម្មផ្សេងៗ ឬទៅយកព័ត៌មាននៅគ្រប់ទីកន្លែង។
ជាចុងក្រោយ លោក ឃួន ភីរិទ្ធ និងក្រុមគ្រួសារ ក៏បានលើកដៃបួងសួងដល់ទេវតាឆ្នាំថ្មី ប្រោសប្រទានពរជ័យ ដល់ឯកឧត្តមថ្នាក់ដឹកនាំ ស ស យ ក រាជធានីភ្នំពេញ ក៏ដូចជាលោកនាយក លោកនាយករង ក្រុមប្រឹក្សាភិបាល និងក្រុមការងារអាជីវកម្មចល័ត និងសំណង់ទាំងអស់ ជួបតែពុទ្ធពរ៤ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើ់យ៕ អរគុណសន្តិភាព