ក្រសួងសុខាភិបាលកម្ពុជាប្រកាសពីការរកឃើញអ្នកឆ្លងថ្មី ៦៣នាក់ទៀត (សហគមន៍ទាំង ៦៣នាក់)
គិតត្រឹមវេលាម៉ោង៧.០០នាទីព្រឹក ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ក្រសួងសុខាភិបាលកម្ពុជាប្រកាសពីការរកឃើញអ្នកឆ្លងថ្មី ៦៣នាក់ទៀត (សហគមន៍ទាំង ៦៣នាក់) និងជាសះស្បើយ ១៥នាក់ អ្នកឆ្លងសរុប ២៤៤០នាក់ អ្នកជាសះស្បើយ ១១៩១នាក់ អ្នកកំពុងព្យាបាល ១២៣៤នាក់ អ្នកស្លាប់ ១១នាក់ ខេត្តព្រះសីហនុ (៣៤) ភ្នំពេញ (២៣) ខេត្តត្បូងឃ្មុំ (៤) ខេត្តកណ្ដាល (១) ខេត្តស្វាយរៀង (១) ។
សូមបងប្អូនបន្តប្រុងប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅការឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ និងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ហើយជាការចាំបាច់ត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។
សូមបញ្ជាក់ថា បើបងប្អូនមានអការៈមិនស្រួលខ្លួន ក្តៅ ក្អក សូមទាក់ទងព័ត៌មានបន្ថែមលេខ 115 ។