BREAKING អាជីវករ២នាក់ នៅផ្សារអូរឫស្សី មាន «វិជ្ជមានកូវីដ១៩»
ភ្នំពេញ៖ អាជីវករ២នាក់ នៅផ្សារអូរឫស្សី រាជធានីភ្នំពេញ ត្រូវបានរកឃើញមាន «វិជ្ជមានកូវីដ-១៩» ។ នេះបើតាមលោក ហ៊ត វ៉ាន់ធី ប្រធានផ្សារអូរឫស្សី បានប្រាប់ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ នេះ។
លោក ហ៊ត វ៉ាន់ធី បានបញ្ជាក់ថា អាជីវករទាំង២នាក់ នេះ គឺ ម្នាក់ជាអ្នកលក់ខោអាវ និង ម្នាក់ជាអ្នកលក់គ្រឿងទេស ដោយអ្នកទាំង២ បានរកឃើញ «វិជ្ជមានកូវីដ១៩» កាលពីយប់ថ្ងៃទី២៩ និងយប់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១។
ប្រធានផ្សារអូរឫស្សី បានបន្ថែមថា បច្ចុប្បន្នអាជ្ញាធរបានសម្រេចបិទតូបលក់ដូរដែលពាក់ព័ន្ធជាមួយអាជីវករ ដែលមាន វិជ្ជមានកូវីដ១៩» ខាងលើចំនួនជាង១០តូប ជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល បន្ថែមទៀត ។
ដោយឡែក សម្រាប់ការបិទទីតាំងផ្សារទាំងមូល លោក ហ៊ត វ៉ាន់ធី បានបញ្ជាក់ថា បិទតែទីតាំងណាដែលមានបញ្ហា ដែលពាក់ព័ន្ធតែប៉ុណ្ណោះ សម្រាប់អ្នកដែលអត់ពាក់ព័ន្ធ មិនទាន់បិទទេ ព្រោះអាជីវករត្រូវការប្រកបមុខរបរ ៕ REF:CPC News