Detail Top Banner

អ្នកបង្កេីតគណនីហ្វសបុកក្លែងក្លាយ​ឈ្មោះ​ ទទក-TVK2 (ឌិត​ សុវណ្ណរិទ្ធ​)ចូលខ្លួនទទួលកំហុស​ ធ្វេីកិច្ចសន្យា និងសុំទោសជាសាធារណៈ

ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានបញ្ជាក់ថា បុរសម្នាក់ឈ្មោះ ឌិត សុវណ្ណារិទ្ធ ដែលបានបង្កេីតគណនីហ្វសបុកក្លែងក្លាយ​ឈ្មោះ​ ទទក-TVK2 ដោយបានប្រេីប្រាស់ឡូហ្កូ​ និងឈ្មោះទូរទស្សន៍ជាតិនៃកម្ពុជា ហើយបានយកទៅផ្សព្វផ្សាយព័ត៌មានមិនពិត​នោះ បានចូលខ្លួនមកទទួលកំហុស​ ធ្វេីកិច្ចសន្យា និងសុំទោសជាសាធារណ: នៅព្រឹកថ្ងៃទី០១​ ខែមេសា​ ឆ្នាំ២០២១​ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ សមត្ថកិច្ចជំនាញការិយាល័យប្រឆាំងបទល្មេីសបច្ចេកវិទ្យា​ ផែនការងារសន្តិសុខ​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានធ្វើការស្រាវជ្រាវ​ និងកោះហៅឈ្មោះ​ ឌិត​ សុវណ្ណរិទ្ធ​ ដេីម្បីធ្វេីការសាកសួរ ទាក់ទងទៅនឹងការបង្កេីតគណនីយហ្វេសបុកក្លែងក្លាយរបស់​ ទទក​ ។ បុគ្គលរូបនេះបានសារភាពទទួលស្គាល់នូវកំហុសដែលខ្លួនបានធ្វេី ដោយបានធ្វេីកិច្ចសន្យា​ និងសុំទោសជាសាធារណ:ផងដែរ​ ។
ដេីម្បីចៀសវាងកុំឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំ​តទៅទៀតសមត្ថកិច្ចជំនាញបានធ្វេីការលុបគណនីក្លែងក្លាយនេះចោលហេីយ​ ៕
អត្ថបទដែលជាប់ទាក់ទង