Detail Top Banner

ប្រជាពលរដ្ឋ​មួយ​គ្រួសារ ស្ថិតនៅ​ឃុំ​អន្លង់​រុន លោក​អភិបាលរង​ខេត្ត បញ្ជា​ឱ្យ​សមត្ថកិច្ច​បើករបង​ចេញចូលវិញហើយ

ខេត្តបាត់ដំបង៖ បន្ទាប់ពី​ទទួលបាន​នូវ​ព័ត៌មាន​ករណី​ម្ចាស់ផ្ទះ​មួយកន្លែង​ធ្វើ​របង​ព័ទ្ធ លើដី​បិទ​ជិត​មិនឱ្យ​ប្រជាពលរដ្ឋ​មួយ​គ្រួសារ ស្ថិតនៅ​ក្រុមទី​៤ ភូមិ​សូ​ភី ឃុំ​អន្លង់​រុន ស្រុក​ថ្មគោល ខេត្តបាត់ដំបង ចេញចូល​បាន​រួចមក​ថ្មី​នេះ លោក ​សឿ​ម ប៊ុន​រិ​ទ្ធ អភិបាលរង​ខេត្ត តំណាង​លោក​ ងួន រតនៈ អភិបាលខេត្ត​បាន​ដឹកនាំ​ក្រុម ចម្រុះ​ចុះទៅ​ដល់​ចំណុច​មានទំនាស់​នោះ និង​ដោះស្រាយ​ទំនាស់​ដោយ​ទទួលបាន​លទ្ធផល​ឈ្នះៗ​ទាំងសងខាង​។​

​លោក​អភិបាលរង​ខេត្ត បញ្ជា​ឱ្យ​សមត្ថកិច្ច​បើករបង​ចេញពី​មុខផ្ទះ​ដើម្បីឱ្យ​ម្ចាស់ផ្ទះ​ដែល នៅក្នុង​នោះ ចេញ​-​ចូល​ដោយ​ស្រួល​ចាប់ពី​ពេល នេះ​តទៅ ចំពោះ​បញ្ហា​ទំនាស់​ត្រូវ​រង់ចាំ​ការដោះស្រាយ​តាម​នីតិវិធី និង​តាម​ដំណាក់កាល​ជាក់ស្តែង​៕​

អត្ថបទដែលជាប់ទាក់ទង