អភិបាលរាជធានី ចុះពិនិត្យមេីលស្ថានក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញ នៅយប់ថ្ងៃទី០២ បន្ទាប់ពីបំរាមគោចរចាប់ផ្ដេីមអនុវត្តន៍នៅរាត្រី

ភ្នំពេញ៖ នៅក្នុងរាត្រីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានចុះធ្វើការត្រួតពិនិត្យនៅតាមទីតាំងរបស់គណៈបញ្ជាការឯកភាពខណ្ឌនីមួយៗ នៅនៅទូទាំងរាជធានីភ្នំពេញ ដើម្បីធ្វើការនាំណែឲ្យអាជ្ញាធរនិងកងកម្លាំងទាំងអស់ អនុវត្តឲ្យមានប្រសិទ្ធភាពនូវបំរាមគោចរ ដែលបាននិងកំពុងអនុវត្តន៍ នៅយប់នេះ។
ការអនុវត្តវិធានការដ្ឋបាលជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការរីករាល​ដាលជំងឺកូវីដ.១៩ បានដាក់ចេញដោយរដ្ឋបាលរាជធានីភ្នំពេញកាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ ដោយមានរយៈពេល ២សប្តាហ៍ ពីទី១ មេសា ដល់១៤ មេសា ចាប់ផ្ដើមពីម៉ោង ៨យប់ រហូតដល់ម៉ោង ៥ភ្លឺ។
នៅក្នុងឱកាសនៃការចុះត្រួតពិនិត្យកម្លាំងសមត្ថកិច្ចនិងអាជ្ញាធរនៅគោលដៅនាគបាញ់ទឹក មុនចេញប្រតិបត្តិការនៅក្នុងខណ្ឌដូនពេញ នៅម៉ោងប្រមាណជាង ៨ នៃរាត្រីថ្ងៃទី០២មេសា ឯកឧត្តម អភិបាលរាជធានីភ្នំពេញ បានធ្វើការណែនាំទៅអាជ្ញាធរខណ្ឌដូនពេញ និងកម្លាំងចម្រុះចំណុះឲ្យគណៈបញ្ជាការខណ្ឌ ត្រូវពិនិត្យជាក់ស្ដែង បើបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ ជាប្រជាពលរដ្ឋដែលមកពីបំពេញការងារក្នុងគោលបំណងទៅផ្ទះវិញ សូមឲ្យពួកគាត់បង្ហាញ កាតសំគាល់ខ្លួនដែលចេញដោយក្រុម រួចឲ្យពួកគាត់ទៅចុះ។
ក្រោយពីពិនិត្យនៅទីតាំងខាងលើរួច ឯកឧត្តម ឃួង ស្រេង ក៏បានបន្តចុះទៅត្រួតពិនិត្យនៅគោលដៅនៃខណ្ឌឫស្សីកែវ ខណ្ឌជ្រោយចង្វារ រួចបន្តទៀត និងបន្តទៅគោលដៅផ្សេងទៀត នៅក្នុងរាជធានីភ្នំពេញ ខណៈដែលបងប្អូនប្រជាពលរដ្ឋជាង ៩០ភាគរយហើយបានអនុវត្តទៅតាមបំរាមគោរចរនេះ៕ អរគុណសន្តិភាព
អត្ថបទដែលជាប់ទាក់ទង