លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា អញ្ជើញចុះត្រួតពិនិត្យការចាក់វ៉ាក់សាំង Sinovac ការពារជំងឺកូវីដ-១៩ ជូនមន្ត្រីរាជការក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ

ភ្នំពេញ៖ នាព្រឹកថ្ងៃសៅរ៍ ៦រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ នៅទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញចុះត្រួតពិនិត្យការចាក់វ៉ាក់សាំង Sinovac ការពារជំងឺកូវីដ-១៩ ជូនមន្រ្តីរាជការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

កម្មវិធីចាក់វ៉ាក់សាំងជូនមន្រ្តីរាជការក្រសួងវប្បធម៌ និងវិចិត្រសិល្ប:នេះ រៀបចំចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ ហើយនឹងធ្វើការចាក់ជូនមន្រ្តីរាជការសរុបចំនួន ១៥៨៤នាក់៕ by AKP

អត្ថបទដែលជាប់ទាក់ទង