អបអរសាទរ! កម្ពុជាថ្ងៃនេះជាសះស្បើយ៣២៩នាក់ ទោះបីជាមានការសះស្បើយច្រើន អ្នកឆ្លងនៅតែមានកម្រិតខ្ពស់ដដែល ក៏មិនត្រូវភ្លេច ៣ការពារ និង ៣កុំ
ក្រសួងសុខាភិបាលទើបតែប្រកាសមុននេះបន្តិចថា គិតត្រឹមវេលាម៉ោង ៧.០០នាទីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ មានករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ចំនួន ៩៩នាក់ និងមានអ្នកជាចំនួន ៣២៩នាក់ និងស្លាប់សរុប ១៩នាក់។
សូមបងប្អូនបន្តប្រុងប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅការឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបើមិនចាំបាច់ និងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ហើយជាការចាំបាច់ត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។
សូមបញ្ជាក់ថា បើបងប្អូនមានអការៈមិនស្រួលខ្លួន ក្តៅ ក្អក សូមទាក់ទងព័ត៌មានបន្ថែមលេខ 115 ។