សេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី ៧ ដល់ ១៣ ខែមេសា
សេចក្តីជូនដំណឹង៖ ស្តីពី ស្ថានភាពធាតុអាកាស (ចាប់ពីថ្ងៃទី ៧ ដល់ ថ្ងៃទី ១៣ ខែមេសា ឆ្នាំ២០២១ )៖
១.បណ្តាខេត្តនៅតំបន់ទំនាបកណ្តាល ៖
-សីតុណ្ហភាពអប្បបរមា ២៤ ទៅ ២៦អង្សារសេ
-សីតុណ្ហភាពអតិបរមា ៣៣ ទៅ ៣៥អង្សារសេ
-នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅបង្គួរ ក្នុងនោះក៏មានផ្នែកខ្លះអាចមានភ្លៀងធ្លាក់ច្រើន ។
២.បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន្ត
-សីតុណ្ហភាពអប្បបរមា ២៤ ទៅ ២៦អង្សារសេ
-សីតុណ្ហភាពអតិបរមា ៣៤ ទៅ ៣៦អង្សារសេ
-នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម ។
៣.តំបន់មាត់សមុទ្ទ
-សីតុណ្ហភាពអប្បបរមា ២៤ ទៅ ២៦អង្សារសេ
-សីតុណ្ហភាពអតិបរមា ៣២ ទៅ ៣៤អង្សារសេ
-នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើន ។
សូមសាធារណេជនជ្រាបជាព័ត៌មាន និងសូមបន្តការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់អាចកើតមាន ជាពិសេសនៅបណ្តាខេត្តភាគពាយ័ព្យ ។