ក្រសួងសុខាភិបាលប្រកាសពីការរកឃើញមានករណីវិជ្ជមានវីរុសកូវីដ-១៩​ថ្មី ចំនួន​ ៧២នាក់​ និងស្លាប់សរុប ២២នាក់

គិតត្រឹមវេលាម៉ោង ៧.០០នាទីព្រឹកថ្ងៃទី០៦​ ខែមេសា​ ឆ្នាំ២០២១​ ក្រសួងសុខាភិបាលប្រកាសពីការរកឃេីញករណីជំងឺកូវីដ-១៩​ សរុបចំនួន​ ៧២នាក់​ (ឆ្លងសហគមន៌​ទាំងអស់:​ ៧១​ និងនាំចូល​:​ ១នាក់) និងមានជាសះស្បេីយ​ ៤៧នាក់ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប​កេីន​ ២៨២៤នាក់​​​​​​​​​​​​​​ ចំនួនសំរាកពេទ្យ ១ ០០៣នាក់​​​​ និងចំនួនជាសះស្បេីយសរុប​កេីន ១៧៩៤នាក់​​​​​​​​​​​​​​​​​ និង ស្លាប់ថ្មី​ ១នាក់​ សរុប​ស្លាប់ ២២នាក់ ។
ក្រសួងបញ្ជាក់ថា ករណីនាំចូល ជាបុរសជនជាតិឥណ្ឌា អាយុ ២៨ឆ្នាំ មានអាសយដ្ឋានស្នាក់នៅរាជធានីភ្នំពេញ។ បុរសរូបនេះ ធ្វើដំណើរមកពីប្រទេសឥណ្ឌា បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់ប្រទេសកម្ពុជាថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១។
ដោយឡែកករណីឆ្លងក្នុងសហគមន៍២០កុម្ភៈ ចំនួន ៧១នាក់ មាននៅភ្នំពេញ ៣៣នាក់ ខេត្តព្រះសីហនុ ២២នាក់ ខេត្តកណ្តាល ៨នាក់ ខេត្តស្វាយរៀង ៣នាក់ ខេត្តពោធិ៍សាត់ ៣នាក់ ខេត្តព្រៃវែង ១នាក់ និងខេត្តកំពត ១នាក់ ក្នុងនោះ មានជនជាតិចិន ៣នាក់ និងមីយ៉ាន់ម៉ា ១នាក់។
សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ និងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ ហើយត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ។
ព័ត៌មានបន្ថែមសូមទាក់ទងទៅលេខ​ 115 ។

អត្ថបទដែលជាប់ទាក់ទង