ក្រសួងសុខាភិបាលនៃកម្ពុជាប្រកាសពីការរកឃេីញករណីជំងឺកូវីដ-១៩​ សរុបចំនួន​ ១១៣នាក់​ (ឆ្លងសហគមន៌​ទាំងអស់)

រហូតដល់ម៉ោង​ ៧:០០​ព្រឹក​​​​​ ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១​ ក្រសួងសុខាភិបាលនៃកម្ពុជាប្រកាសពីកា​រ​រក​ឃេីញករណីជំងឺកូវីដ-១៩​ សរុបចំនួន​ ១១៣នាក់​ (ឆ្លងសហគមន៌​ទាំងអស់) និងមានជាសះស្បេីយ​ ៩០នាក់ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប​កេីន​ ៣០២៨នាក់​​​​​​​​​​​​​​ ចំនួនសំរាកពេទ្យ ១ ០៨៥នាក់​​​​ និងចំនួន​ជាសះស្បេីយសរុប​កេីន ១៩១៤នាក់​​​​​​​​​​​​​​​​​ និងស្លាប់ថ្មី​ ២នាក់​ សរុប​ស្លាប់ ២៤នាក់ ។
សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ និងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ ពិសេសត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ។
សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។
នាយកដ្ឋានប្រយុទ្ធនឹងជម្ងឺឆ្លង(CDC)បានធ្វេីតេស្តចំនួន​ ៧៥០៦៦៧ ស្មេីនឹង​ ៤៤៣១៦ក្នុង១លាននាក់
ព័ត៌មានបន្ថែមសូមទាក់ទងទៅលេខ​ 115
អត្ថបទដែលជាប់ទាក់ទង