រដ្ឋបាលខេត្តកំពង់ឆ្នាំង រៀបចំកិច្ចប្រជុំស្ដីពីសកម្មភាពគម្រោងច្រកចេញចូលតែមួយសម្រាប់ប្រជាពលរដ្ឋ(OW4C)
ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១នេះ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អម សុភា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្ត អញ្ជើញចូលរួមជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីសកម្មភាពគម្រោងច្រកចេញចូលតែមួយសម្រាប់ប្រជាពលរដ្ឋ(OW4C) ជាមួយក្រុមហ៊ុនNickol Global Solutions អង្គការ InSTEDO និងអង្គការវិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ(API) តាមរយៈប្រព័ន្ធអេឡិចត្រូនិច(ZOOM)។
ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ស៊ីវ រុន ឯកឧត្តម ផាន់ ចាន់តារា សមាជិកក្រុមប្រឹក្សាខេត្ត លោក អ៊ុក កីឡា ប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត លោក លៀង ជុំសុបិន្ត នាយករងរដ្ឋបាលសាលាខេត្ត លោក ឈាង បូរ៉ា ប្រធានអង្គភាពច្រកចេញចូលតែមួយសាលាខេត្ត អភិបាលរងក្រុងកំពងឆ្នាំងទទួលបន្ទុកច្រកចេញចូលតែមួយ លោកប្រធានការិយាល័យច្រកចេញចូលតែមួយ ក្រុងកំពងឆ្នាំង បុគ្គលិកគម្រោង អង្គការសង្គមស៊ីវិល និងក្រុមយុវជនស្ម័គ្រចិត្តសរុប ៣៥រូប៕ ប្រភព រដ្ឋបាលខេត្ត