នៅតែច្រើនដដែលទេបងប្អូន!!! ក្រសួងសុខាភិបាលប្រកាសពីរកឃើញមានករណីវិជ្ជមានវីរុសកូវីដ-១៩​ថ្មីកើនឡើង ចំនួន​ ៤៧៧នាក់​

គិតត្រឹមវេលាម៉ោង ៧.០០នាទីព្រឹកថ្ងៃទី១០​ ខែមេសា​ ឆ្នាំ២០២១​ ក្រសួងសុខាភិបាលប្រកាសពីការ​រកឃេីញករណីជំងឺកូវីដ-១៩​ សរុបចំនួន​ ៤៧៧នាក់​ (ឆ្លងសហគមន៌​ទាំងអស់) និងមានជាសះស្បេីយ​ ៩៦នាក់ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប​កេីន​ ៤០៨១នាក់​​​​​​​​​​​​​​ ចំនួនសំរាកពេទ្យ ១៩៧០នាក់​​​​ និងចំនួនជាសះស្បេីយសរុប​កេីន ២០៨០នាក់​​​​​​​​​​​​​​​​​ និង ស្លាប់ថ្មី​ ២នាក់​ សរុប​ស្លាប់ ២៦នាក់ ។
សូមបងប្អូនបន្តប្រុងប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ព្រោះប្រទេសយេីងកំពុងរាត្បាតក្នុងសហគមន៍​ហេីយ​ និងប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡេីយ​ដែរ និងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា ហើយត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ។
សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។
ព័ត៌មានបន្ថែមសូមទាក់ទងទៅលេខ​ 115 ៖

អត្ថបទដែលជាប់ទាក់ទង