នៅតែច្រើនដដែលទេ!!! ក្រសួងសុខាភិបាលនៃកម្ពុជា​ប្រកាសពីការរកឃេីញ​ករណីជំងឺកូវីដ-១៩​ថ្មី សរុបចំនួន​ ១៥៧នាក់​

គិតត្រឹមវេលាម៉ោង​ ០៧:០​​​​​០​នាទីព្រឹក​ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១​ ក្រសួងសុខាភិបាលនៃកម្ពុជា​រកឃេីញ​ករណីជំងឺកូវីដ-១៩​ថ្មី សរុបចំនួន​ ១៥៧នាក់​ (ឆ្លងសហគមន៌​:​ ១៥៦​ និងនាំចូល:​ ១) និងមានជាសះស្បេីយ​ ៧២នាក់ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប​កេីន​ ៤២៣៨នាក់​​​​​​​​​​​​​​ ចំនួនសំរាកពេទ្យ ២០៥២នាក់​​​​ និងចំនួនជាសះស្បេីយសរុប​កេីន ២១៥២នាក់​​​​​​​​​​​​​​​​​ និង ស្លាប់ថ្មី​ ៣នាក់​ សរុប​ស្លាប់ ២៩នាក់ ។
សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ និងត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ។
ព័ត៌មានបន្ថែមសូមទាក់ទងលេខ​ 115 ។
អត្ថបទដែលជាប់ទាក់ទង