ក្រសួងសុខាភិបាលកម្ពុជារកឃេីញករណីជំងឺកូវីដ-១៩​ សរុបចំនួន​ ៦១៨នាក់​ ឆ្លងសហគមន៌​ទាំងអស់

គិតត្រឹមវេលាម៉ោង​ ១២:៣០នាទី​ព្រឹក ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១​ ក្រសួងសុខាភិបាលកម្ពុជារកឃេីញករណីជំងឺកូវីដ-១៩​ សរុបចំនួន​ ៦១៨នាក់​ (ឆ្លងសហគមន៌​ទាំងអស់) និងមានជាសះស្បេីយ​ ៦០នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប​កេីន​ ៦៣៨៩នាក់​​​​​​​​​​​​​​ ចំនួនសំរាកពេទ្យ ៣៨៦៥នាក់​​​​ និងចំនួនជាសះស្បេីយសរុប​កេីន ២៤៧៦នាក់​​​​​​​​​​​​​​​​​ និង ស្លាប់ថ្មី​ ៤នាក់​ សរុប​ស្លាប់ ៤៣នាក់ ។
សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះ និងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ ហើយត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ។
សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។
យេីងបានធ្វេីតេស្តចំនួន​ ៨១៨០០៦ ស្មេីនឹង​ ៤៨៦៩០ ក្នុង១លាននាក់ ព័ត៌មានបន្ថែមសូមទាក់ទងលេខ​ 115
អត្ថបទដែលជាប់ទាក់ទង